(កោះកុង)៖ កម្មការិនីបម្រើការងារនៅសិប្បកម្មផលិតធូបម្នាក់ មានឈ្មោះ ណុប សោភា អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល បន្ទាប់ពីទិញទទួលទានចំនួន១ដប កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ថ្លែងប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំដល់បន្ទប់ជួលផ្ទាល់ អ្នកនាង ណុប សោភា បានរៀបរាប់ប្រាប់ឱ្យដឹងថា អ្នកនាងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ប៉ុន្តែដោយសារតែជីវភាពគ្រួសារជួបការលំបាក ខ្វះខាត និងរស់នៅក្នុងភាពជាស្ត្រីមេម៉ាយ មានកូនតូចចំនួន២នាក់នៅក្នុងបន្ទុកផងនោះ អ្នកនាងក៏បាន សម្រេចចិត្តចាក់ចេញពីស្រុកកំណើត មករស់នៅខេត្តកោះកុង ដោយជួលបន្ទប់គេ និងបម្រើការងារជាកម្មការិនីក្នុងសិប្បកម្មផលិតធូប។
អ្នកនាង ណុប សោភា បានបន្តទៀតថា ដោយសារតែកត្តាជីវភាពខ្វះខាតខ្លាំងស្ទើរតែរាល់ថ្ងៃ បន្ទាប់ពីសម្រាកពីការងារនៅក្នុងសិប្បកម្មផលិតធូប អ្នកតែងឆ្លៀតទៅ បម្រើការងារជាអ្នកចាប់ទឹកកក និងរត់តុនៅតាមភោជនីយដ្ឋានពេលយប់ ដើម្បីទទួលបានកម្រៃបន្ថែមសម្រា់ផ្គត់ផ្គង់គ្រួសារ និងបង់ថ្លៃបន្ទប់ជួល។ ដោយឡែក កាលពីចុងសប្ដាហ៍កន្លងទៅនេះ មុ នពេលចូលធ្វើការ អ្នកនាងតែងទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីអ្នកលក់ចំនួនមួយ ដបទុកសម្រាប់ទទួលទាន នៅពេលស្រែកទឹកដូចទម្លាប់សព្វដង។
អ្នកនាងបានបន្តថា លុះពេលមួលគម្របដបទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅក្នុងគម្របដបតែម្ដង ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកនៅជិតខាងគ្នា ឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។
អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ អ្នកនាងនឹងយកមួយចំនួន ទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើងអ្នកដែលមានសំណាង បានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕