ពលរដ្ឋនៅខណ្ឌដង្កោ បាត់លិខិតផ្ទេរសិទ្ធីកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើមមួយកន្លែងនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ
28-11-2019 06:46
(ភ្នំពេញ)៖ លោក ញ៉ិល វិត អាយុ៣៥ឆ្នាំ សញ្ជាតិខែ្មរ និងប្រពន្ធឈ្មោះ ជី ថុន សញ្ជាតិខ្មែរ អាយុ៤៨ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបច្ចុប្បន្នផ្ទះលេខ៦អា ផ្លូវកៅស៊ូ ភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធីកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើមមួយកន្លែងទំហំ ១០១.៦ម៉ែត្រក្រឡា នៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ញ៉ិល វិត បានបញ្ជាក់ថា មូលហេតុ បាត់ដោយសារទឹកជំនន់ធំលិចភូមិរលំផ្ទះ ហើយលិខិតផ្ទេរសិទ្ធិលេខ ៤៤១.១៥ ប.ជ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ បានវង្វេងដៃមិនដឹងជ្រុះបាត់នៅទីកន្លែងណា បើបងប្អូនណារើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់ លោកមិនទទួលខុសត្រូវឡើយ។
លោកថា ដីនេះមានព្រំប្រទល់ ខាងជើងទល់នឹង ដាន ស្រី, ខាងត្បូងទល់នឹង សែម សោភ័ណ្ឌ, ខាងកើតទល់នឹង ចំណីប្រឡាយ និងខាងលិចទល់នឹងផ្លូវ។
តែយ៉ាងណាក៏ដោយ លោក និងប្រពន្ធ បានដាក់ពាក្យបណ្ដឹងជូនលោកចៅសង្កាត់រួចហើយ៕