(ព្រះសីហនុ)៖ អគ្គិភ័យឆាបឆេះបន្ទប់បឹងកាឡូ របស់ជនបរទេសទុកចោលអស់ចំនួន ០៧បន្ទប់ ទាំងស្រុង នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីទាបភ្លឺថ្ងៃទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
មន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចចម្រុះមានកងរាជអាវុធហត្ថ និងកម្លាំងនគរបាលចេញអន្តរាគមន៍ ជួយសង្គ្រោះ ពន្លត់ភ្លាមៗផងដែរ។
បើតាមសមត្ថកិច្ច អគ្គិភ័យនេះបណ្តាលឲ្យ ឆេះខូចខាតបឹងកាឡូធ្វើពីឈើប្រក់ស្បូវដែលទុកចោល ពុំមានមនុស្សស្នាក់នៅចំនួន ០៧បន្ទប់ មូលហេតុដោយសារមានជនអនាមិកបោះកន្ទុយបារី លើគំនរសម្រាមក្បែរបឹងកាឡូនោះ រួចឆាបឆេះរាលដាលដល់បន្ទប់បឹងកាឡូ និងថាពុំមានមនុស្សរងគ្រោះថ្នាក់ទេ៕