ទស្សនាវីដេអូទាំងស្រុង សន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌» (Video inside)
28-11-2019 11:58
(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌» នៅជាន់ផ្ទាល់ដីនៃទីស្តីការគណៈរដ្ឋមន្ត្រី។ សម្រាប់វាគ្មិនដែលអញ្ជើញចូលរួម គឺតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សន្និសីទនេះមានទិសដៅ និងគោលបំណង ដើម្បីពង្រឹងការយល់ដឹងដល់សាធារណជន ស្តីពី៖ សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត គឺឆ្លងកាត់ពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងត្រូវបានចាត់ទុកថាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៉ី»។ កត្តាទាំងនេះជាចលករជំរុញឲ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលមានកម្រិតពី ៥០ភាគរយ មកនៅត្រឹងរង្វង់ ១០ភាគរយ នៃចំនួនប្រជាជនសរុប៕
សូមទស្សនាវីដេអូនៃការធ្វើសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌» ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ៖