(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែវិច្ឆការ ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចម៉ែ ថ្វាយសារអរគុណព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ចំពោះសាររំលែកទុក្ខនៃការយាងចូលទិវង្គត សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី (ចុចអាន)
២៖ ព្រះមហាក្សត្រ៖ សព្វថ្ងៃនេះក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាព មានភាពប្រសើរឡើង (ចុចអាន)
៣៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ត្រូវបានតែងតាំងជា នាយិកាព្រះខុទ្ទកាល័យ សម្តេចក្រុមព្រះ (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ និងយល់ព្រមឲ្យក្រុមការងារនៃប្រទេសទាំងពីរធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងកសាងចំណងមិត្តភាពឡើងវិញ (ចុចអាន)
៥៖ ប្រធានាធិបតីកូរ៉េខាងត្បូង អរគុណសម្តេចតេជោ ហ៊ុន សែន ផ្តួចផ្តើមឱ្យមានកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ (ចុចអាន)
៦៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា គាំទ្រវិធានការរបស់រដ្ឋបាលហុងកុង លើក្រុមបាតុករ ដើម្បីស្តារសណ្តាប់ធ្នាប់ហុងកុង ឱ្យល្អប្រសើរឡើងវិញ (ចុចអាន)
៧៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បង្ហាញពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានកូរ៉េ-មេគង្គ និងក្តីរំពឹងទាញប្រយោជន៍របស់កម្ពុជាពីកិច្ចប្រជុំកំពូលនេះ (ចុចអាន)
៨៖ ក្រសួងធនធានទឹក ជូនដំណឹងស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៣ ខែធ្នូ៖ សីតុណ្ហភាពអប្បបរមាពី២២-២៦អង្សាសេ និងអតិបរមា២៩-៣៣អង្សាសេ (ចុចអាន)
៩៖ ១១ខែឆ្នាំនេះ កុមារកម្ពុជាជាង១លាននាក់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា, សូមបន្តចូលរួមបរិច្ចាគក្នុងស្មារតី «ខ្មែរជួយខ្មែរ» (ចុចអាន)
១០៖ ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំ២០១៩នេះ រំពឹងសម្រេចបានក្នុងអត្រា៧% ដោយសារភាពរឹងប៉ឹងក្នុងការនាំចេញ និងតម្រូវការក្នុងស្រុកខ្លាំង (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រធានាធិបតីកូរ៉េខាងត្បូង៖ ប្រទេសមេគង្គ ដើរតួយ៉ាងសំខាន់ ក្នុងការបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ (ចុចអាន)
២៖ វៀតណាមដាក់គុកអ្នកលេង Facebook ម្នាក់រយៈពេល៦ឆ្នាំ ដែល Live ចែករំលែកព័ត៌មានញុះញង់ឲ្យប្រជាជនប្រឆាំងនឹងរដ្ឋាភិបាល (ចុចអាន)
៣៖ ប្រធានាធិបតីជាប់ឆ្នោតអាហ្សង់ទីន ប្រកាសមិនទទួលលុយ១២ពាន់លានដុល្លារ ដែលនៅសល់ក្នុងកញ្ចប់ជំនួយពីអង្គការ IMF (ចុចអាន)
៤៖ ទីបំផុត! ចិនវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចការទូតធំជាងគេបំផុត នៅលើពិភពលោក (ចុចអាន)
៥៖ អ្នកស្លាប់កើនឡើងដល់៦នាក់, របួស១៥០នាក់ ក្នុងគ្រោះរញ្ជួយដី នៅអាល់បានី(ចុចអាន)
៦៖ តួកគីសួរទៅអាមេរិក៖ «តើនរណាដែលទិញប្រព័ន្ធការពារដែនអាកាសហើយ បែរជាទុកក្នុងឃ្លាំងមិនប្រើការនោះ?» (ចុចអាន)
៧៖ សពជនជាតិវៀតណាម១៦នាក់ ត្រូវបញ្ជូនពីអង់គ្លេសមកកាន់ស្រុកកំណើតវិញ បន្ទាប់ពីរកឃើញក្នុងទូរកុងតឺន័រ (ចុចអាន)
៨៖ គណៈកម្មាធិការសភាអាមេរិកអញ្ជើញលោក ដូណាល់ ត្រាំ ស្តាប់សវនាការពាក់ព័ន្ធការស៊ើបអង្កេត ដើម្បីឈានទៅរកនីតិវិធីដកតំណែងប្រធានាធិបតី (ចុចអាន)
៩៖ អាជ្ញាធរ FAA បញ្ជាក់ជាថ្មី៖ Boeing 737 Max នឹងមិនត្រូវបានអនុញ្ញាតឱ្យហោះហើរ ក្នុងឆ្នាំនេះឡើយ (ចុចអាន)
១០៖ ចិនមិនគាំទ្រផែនការយកពន្ធលើ CO2 ដោយសហភាពអឺរ៉ុបនោះឡើយ (ចុចអាន)
១១៖ ឥណ្ឌាបាញ់បង្ហោះផ្កាយរណប១៤គ្រឿងដោយជោគជ័យ ក្នុងនោះភាគច្រើនជារបស់អាមេរិក (ចុចអាន)
១២៖ នយោបាយ New Southern Policy 2.0 របស់លោក មូន ចេអ៊ីន ត្រូវប្រកាសដាក់ចេញ នៅឯកិច្ចប្រជុំកំពូល ក្នុងទីក្រុងប៊ូសាន ជាមួយអាស៊ាន (ចុចអាន)
១៣៖ Hyundai នឹងបើករោងចក្រផលិតរថយន្ដនៅឥណ្ឌូណេស៊ី ជាមួយទុន១.៥៥ពាន់លានដុល្លារ (ចុចអាន)