(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៨៧នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៨ករណី ឃាត់ខ្លួន៥៥នាក់ និងប្រើប្រាស់១៣ករណី ឃាត់ខ្លួន៣២នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានចំនួនសរុប៨,៧៨១ករណី ដោយឃាត់មនុស្សចំនួន១៨,៣៨៩ (ស្រី ១,១២១នាក់) (ជនបរទេស៣៨១នាក់ ស្រី៦៣នាក់ មាន១២សញ្ជាតិ)៕