(ភ្នំពេញ)៖ កាសែតចិនក្វាងស៊ីដេលី និងកាសែតកម្ពុជា សារព័ត៌មានពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការគ្នាបើកដំណើរការ ស្ថានីយទំនាក់ទំនងអន្តរជាតិក្វាងស៊ីយុន (Guangxi cloud) ជាផ្លូវការនៅកម្ពុជា។
នេះជាការសហការគ្នាថ្មីមួយរបស់ប្រទេសចិន និងអាស៊ាន ដើម្បីអនុវត្តរួមគ្នានូវទំនាក់ទំនងអន្តរជាតិ នៅក្នុងបរិបទនៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់។ ឆ្នាំ២០១៩ ជាឆ្នាំនៃការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន។
កាសែតចិនក្វាងស៊ីដេលី និងកាសែតកម្ពុជាសារព័ត៌មានពាណិជ្ជកម្ម កំពុងបន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការគំនិតថ្មីៗ ការប្រាស្រ័យទាក់ទងអន្តរជាតិ គាំទ្រគ្នាទៅវិញទៅមក ទាំងសងខាងបង្កើនការផ្សព្វផ្សាយ ការផ្លាស់ប្តូរពហុវិស័យ និងការអភិវឌ្ឍន៍ការពិភាក្សាស្តីពី កិច្ចសហប្រតិបត្តិការពហុទម្រង់ បានទទួលលទ្ធផលល្អ។
លោក ផ្លុង វិចិត្រ អ្នកចាត់ការទូទៅនៃសារព័ត៌មានពាណិជ្ជកម្មជឿជាក់ថា ក្វាងស៊ីដេលី កំពុងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមុនស្ស និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយថ្មីនាពេលអនាគត។
លោកស្រី Jiang Mulan ក្រុមប្រឹក្សានិពន្ធរបស់ក្វាងស៊ីដេលី និងជាប្រធាននាយកដ្ឋានរាយការណ៍អាស៊ានឲ្យដឹងថា ក្វាងស៊ីដេលី បានជ្រើសរើសបង្កើតស្ថានីយ ទំនាក់ទំនងអន្តរជាតិដំបូងគេនៅកម្ពុជា ដោយផ្អែកលើមូលដ្ឋាន នៃការផ្លាស់ប្តូរកំរិតខ្ពស់ជិតស្និទ្ធ និងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរឹងមាំរវាងចិន និងកម្ពុជា បរិយាកាសមតិសាធារណៈ និងដំណាក់កាលអភិវឌ្ឍន៍ជាក់លាក់ នៃប្រព័ន្ធផ្សព្វផ្សាយចិន។
លោកស្រីបន្ដថា ចាប់តាំងពីស្ថានីយទំនាក់ទំនង ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយចិន និងកម្ពុជាបានសហការគ្នាលើកកម្ពស់ ការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយ ការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរឡើង និងផ្លាស់ប្តូរព័ត៌មាន ស្តីពីការផ្សព្វផ្សាយព័ត៌មានជាទៀងទាត់ ក៏ដូចជាទម្រង់នៃការផ្សព្វផ្សាយព័ត៌មានគំនិតថ្មីៗ ដែលបាននាំមកនូវទំនាក់ទំនងល្អ និងផលល្អដល់សង្គម ទទួលបាននូវកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។
ស្ថានីយទំនាក់ទំនងអន្តរជាតិក្វាងស៊ីយុន អាស៊ាន ខេមបូឌា ជាស្ថានីយទំនាក់ទំនងក្រៅប្រទេស ដំបូងបង្អស់របស់ក្វាងស៊ីដេលី៕