Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋរស់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ចេញលិខិតបំភ្លឺឆ្លើយតបនឹងលោក ហ៊ុន ប៊ុនធឿន ហៅតាលាង ពាក់ព័ន្ធទំនាស់ដីធ្លីដ៏រាំរ៉ៃ

27-11-2019 16:43

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានឈ្មោះ ងួន សាវ៉ន និង គិត សុផល សូមចេញលិខិតបំភ្លឺឆ្លើយតបនឹងលោក ហ៊ុន ប៊ុនធឿន ហៅតាលាង ដែលកាលប៉ុន្មានថ្ងៃមុននេះលោក ហ៊ុន ប៊ុនធឿន បានចេញសេចក្តីបំភ្លឺមួយជូនសាធារណជន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការចេញលិខិតបំភ្លឺឆ្លើយតបចុះឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ ងួន សាវ៉ន នៅប៉ុន្មានថ្ងៃមុននេះបានកើតទុក្ខមិនសុខចិត្ត បានធ្វើសន្និសិទ្ធ កាសែតជាលក្ខណៈវិដេអូ រៀបរាប់លាតត្រដាងពាក់ព័ន្ធករណីលោក ហ៊ុន ប៊ុនធឿន (ហៅតាលាង) ក្លែងបន្លំឯកសារស្នាមមេដៃខ្មោចឪពុករបស់គាត់ដើម្បីរត់ការសុំ ស.ជ.ណ រំលោភយកដីពួកគាត់ ហើយប្ដឹងពួកគាត់ទៅតុលាការ ដើម្បីឲ្យចាប់ពួកគាត់ដាក់គុកតាមអំណាចសាលក្រម របស់តុលាការថែមទៀត។

សូមជំរាបថា ក្រោយពីភាគីឈ្មោះ ងួន សាវ៉ន ធ្វើសន្និសីទ្ធកាសែតចោទប្រកាន់លោក ហ៊ុន ប៊ុនធឿន កាលពីថ្ងៃទី២៣ ខែវិច្ឆិការួចហើយ, ដោយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ភាគី​ ហ៊ុន ប៊ុនធឿន ក៏បានធ្វើលិខិតបំភ្លឺឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក ងួន សាវ៉ន។ បន្ទាប់មកនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ ភាគី ងួន​ សាវ៉ន ក៏បានស្នើសុំឲ្យមានបំភ្លឺឆ្លើយតបនឹងការលើកឡើងរបស់លោក ហ៊ុន ប៊ុនធឿន វិញផងដែរ។

ខាងក្រោមជាខ្លឹមសារទាំងស្រុងនៃការបំភ្លឺរបស់ភាគី ងួន សាវ៉ន និង គិត សុផល ដែលមានចំនួន២ទំព័រ៖