(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើស និស្សិត និងមន្រ្តីរាជការទូទៅ ឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២០។
បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងរៀបចំដែនដី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា ការចាប់ផ្ដើមទទួលពាក្យ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងឈប់ទទួលពាក្យ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ កាលបរិច្ឆេទប្រឡង នៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៧៖០០នាទីព្រឹក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (រាជធានីភ្នំពេញ)៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងរៀបចំដែនដី ដែលមានខ្លឹមសារទាំងស្រុង៖