(ភ្នំពេញ)៖ មនុស្សគិតមិនដូចទេវតាគិតមែន អ្នក ស្រី ជួន អេង អ្នកលក់ឥវ៉ាន់ចាបហួយនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បាន គាស់ កំប៉ុង ភេសជ្ជៈ ប៉ូវកម្លាំង វើក WURKZ លើកដំបូងក្នុងគោលបំណងភ្លក់រសជាតិក្រោយមានការនិយមទិញពីអ្នកភូមិនៅតូបរបស់គាត់ ជារៀងរាល់ថ្ងៃ ស្រាប់តែត្រូវ រង្វាន់៤០លានរៀល។
អ្នកស្រីថា៖ «អ្នកជិតខាងខ្ញុំគេចូលចិត្តផឹកភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ណាស់ ដល់តែឮ គេល្បីអ៊ីចឹង ខ្ញុំនឹកចង់ភ្លក់ដែរ គិតថាត្រឹមមួយកំប៉ុង វាមិនក្រជាងនេះទេ។ មានឯណាខ្ញុំផឹកហើយអត់ខាតទេ ពីក្រទៅជាមាន ខ្ញុំមិនដែលរំពឹងសោះថា ខ្លួនឯងអាចមានថ្ងៃនេះ»។
អាជីវកររូបនេះនឹងយកលុយ៤០លានរៀលបានមកដោយឥតព្រាង ទុកនេះ ទៅរៀបចំគម្រោងអនាគតកូនស្រីពៅគាត់ឱ្យរៀនបានខ្ពង់ខ្ពស់។
អ្នកស្រីបន្ថែមថា៖ «កូនរបស់ខ្ញុំ នឹងមានអនាគតល្អដោយសារប្រាក់នេះ ត្បិតទ្រព្យ ចំណេះ ជាទ្រព្យចាយយ៉ាងណាក៏មិនអស់ដែរ»៕