(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ថ្ងៃទី៨ ខែធ្នូ ខាងមុខនេះ កាន់តែខិតជិតមកដល់ហើយ។ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍នេះ សូមលើកទឹកចិត្តយុវជនកម្ពុជាទាំងអស់ ដែលស្រឡាញ់សកម្មភាពកីឡា មកចូលរួមរត់ប្រណាំងក្នុងរយៈចម្ងាយ៤ប្រភេទ ឲ្យបានច្រើនកុះករ។ ការរត់ប្រណាំងនេះនឹងធ្វើឡើងចាប់ពីម៉ោង៥៖១៥នាទីព្រឹក នៅបរិវេណមុខប្រាសាទអង្គរវត្ត។
លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំកម្មវិធី និងទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានឱ្យដឹងថា៖ «ដោយសារតែខែធ្នូនេះជាខែធ្លាក់ខ្យល់ ហាក់អំណោយផលដល់សកម្មភាពកីឡាខ្លាំងណាស់។ ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាចូលរួមរត់ប្រណាំងដើម្បីខ្លួនឯង និងសង្គមយើងទាំងអស់គ្នា»។
លោកបន្តថា៖ «អ្នកចូលរួមប្រាកដជាទទួលបាននូវបទពិសោធន៍ពិសេសមិនអាចបំភ្លេចបានក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ ទាំងអាកាសធាតុត្រជាក់ល្អ បរិស្ថានស្អាត និង មានសោភ័ណភាព ជាមួយនឹងសេវាកម្មល្អ មិនថារត់ហត់បែកញើសយ៉ាងណា ខ្ញុំជឿជាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងនាំមកនូវក្តីរំភើបសប្បាយរីករាយបំផុត នាឱកាសឆ្នាំចាស់កៀកផ្លាស់ចូលឆ្នាំថ្មី២០២០នេះ»។
គួរបញ្ជាក់ថា ចម្ងាយដែលលោកអ្នកអាចជ្រើសរើសបានដូចជា៖ ចម្ងាយខ្លី៣ និង៥គីឡូម៉ែត្រ ចម្ងាយមធ្យម១០គីឡូម៉ែត្រ និងចម្ងាយវែងជាងគេបំផុត២១គីឡូម៉ែត្រ៕
ដើម្បីចុះឈ្មោះ សូមចុច៖ http://www.cambodia-events.org/ ឬ តាមដានទំព័រហ្វេសប៊ុករបស់វើក WURKZ https://www.facebook.com/WurkzCambodia/?epa=SEARCH_BOX