Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមយុវជនជាង ៤០០នាក់ ធ្វើដំណើរដោយថ្មើរជើងចម្ងាយ ១៧គីឡូម៉ែត្រ ដើម្បីសំអាតបរិស្ថាននៅខេត្តកណ្តាល

26-11-2019 15:45

(កណ្តាល)៖ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាប្រមាណ ៤១៨នាក់ ដឹកនាំដោយលោក មួង ដារ៉ា អនុប្រធានថ្នាក់កណ្តាលចុះជួយស្រុកកោះធំ បានធ្វើដំណើរដោយថ្មើរជើង ដើរជាក្បួនចាប់តាំងពីវរការពារព្រំដែនគោក៦០១ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំឈើខ្មៅ រហូតដល់វត្តខេមររាជការាម ហៅវត្តបាក់ណាម ដែលមានចម្ងាយ ១៧គីឡូម៉ែត្រ ដើម្បីឆ្ពោះទៅសំអាតបរិស្ថាន តាមផ្លូវបេតុងចូលវត្តបាក់ណាម ក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកោះធំ ខេត្តកណ្ដាល។

កម្មវិធីនេះ ក៏មានការចូលរួមពីលោក ឯក រ័ត្ន ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះធំ និងទទួលការងារយុវជន និងតំណាងរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តី រ​ដ្ឋមន្រ្តីក្រសួងសាធារណការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំផងដែរ។

ការធ្វើដំណើរ និងសំអាតបរិស្ថានផង នៅរសៀលថ្ងៃអាទិត្យ ១៦រោច ខែកត្តិក ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រើរយៈពេលអស់ជាច្រើនម៉ោង ចាប់ពីម៉ោងជិត១រសៀល រហូតដល់ជិត៦ល្ងាច ទើបទៅដល់វត្តបាក់ណាម។

លោក មួង ដារ៉ា បានឲ្យដឹងថា ការដឹកនាំក្រុមយុវជន (ស.ស.យ.ក) ប្រមាណ ៤១៨នាក់ ក្នុងនោះមានស្ត្រីប្រមាណ ១៨៦នាក់ ដើរជាក្បួននេះ គឺធ្វើឡើងដើម្បីសំអាតបរិស្ថាន និងកាប់ឆ្ការព្រៃ ដែលដុះជុំវិញដើមរាំង ដែលលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល នៅតាមចិញ្ចើមផ្លូវបេតុងចូលវត្តបាក់ណាម។

លោក មួង ដារ៉ា បានបន្តទៀតថា ការរៀបចំដើរជាក្បួននេះ គឺដើម្បី៖

*ទី១៖ អបអរសាទរថ្ងៃកំណើតរណសិរ្សយ៍២ធ្នូ
*ទី២៖ អបអរសាទរថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លើកទី៤១
*ទី៣៖ ធ្វើឡើងដើម្បីឲ្យយុវជនយល់ពីបរិស្ថាន
*ទី៤៖ គឺធ្វើដើម្បីឲ្យយុវជន យល់ពីការហាត់ប្រាណ ដើម្បីថែទាំសុខភាព
*ទី៥៖ ការធ្វើដំណើរទៅវត្តបាក់ណាមនេះ គឺដើម្បីឲ្យយុវជនបានស្គាល់វត្តបាក់ណាមថា ជាវត្តរបស់ខ្មែរយើងនៅជាប់ព្រំដែន៕