(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានបន្តចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងទទួលយកសំណើ សំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ជើងឯក ដើម្បីដោះស្រាយជូនពួកគាត់បានទាន់ពេលវេលាផងដែរ។
តាមរយៈវេទិកាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក នុត ពុធដារ៉ា បានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ លើកយកសំណើ និងសំណូមពរផ្សេងដែលជាបញ្ហាកង្វល់ របស់ពួកគាត់ ក៏ដូចជាតម្រូវការផ្សេងៗផងដែរ។
បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវតែក្ដោបក្ដាប់ឲ្យបាននូវអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ៕