(ភ្នំពេញ)៖ Grab (ហ្គ្រេប) ដែលជាកម្មវិធីហៅយាន្តជំនិះលើទូរស័ព្ទដៃឈាន មុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធី «Hotel» ដែលជាកម្មវិធី ពិសេសសម្រាប់កក់ សណ្ឋាគារលើកម្មវិធី Grab របស់ខ្លួន។
វត្តមានក្នុងទីផ្សារជាច្រើនរបស់ខ្លួនរួចមកហើយកម្មវិធី «Hotel» នេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកក់កន្លែងស្នាក់នៅតាមរយៈគេហទំព័រ Booking.com និងគេហទំព័រ Agoda លើកម្មវិធី Grab app។
លើសពីនេះទៀត អ្នកប្រើប្រាស់កម្មវិធី Grab (ហ្គ្រេប) នឹងទទួលបានការបញ្ចុះតម្លៃ ១០% រាល់ពេលធ្វើការកក់លើ គេហទំព័រ Booking.com និងទទួលបានលេខកូដបញ្ចុះតម្លៃពិសេសរាល់ពេលពួកគេធ្វើការកក់លើគេហទំព័រ Agoda។
លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំកម្ពុជាបានថ្លែងថា «ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន ចង់ធ្វើដំណើរកំសាន្ត ដូច្នេះហើយយើងកំពុងផ្ដល់ជម្រើសជាច្រើនដល់ពួកគេ ក្នុងការជ្រើសរើសកន្លែងស្នាក់នៅ និងកាបញ្ចុះតម្លៃល្អៗតាមរយៈកម្មវិធីដែលពួកគេស្គាល់ និងទុកចិត្តបាន។ នេះគឺជាមហិច្ឆតាមួយរបស់ យើងដើម្បីក្លាយជាកម្មវិធីដែលអាចប្រើប្រាស់លើអត្ថប្រយោជន៍គ្រប់យ៉ាងប្រចាំថ្ងៃនៅកម្ពុជា»។
លោកបានបន្ថែមទៀតថា «កម្ពុជាមានការរីកចម្រើន និងកើនឡើងយ៉ាងខ្លាំងនៃចំនួនកម្មវិធីលើប្រពន្ធ័ឌីជីថល យើងសង្ឃឹមថានឹងទាក់ទាញអតិថិជនកាន់តែច្រើន ហើយជំរុញពួកគេឱ្យប្រើប្រាស់សេវាកម្មឌីជីថល ខណៈដែលអាចរួមចំណែកដល់ការអភិវឌ្ឍប្រពន្ធ័ឌីជីថលនៅកម្ពុជាផងដែរ»។
កិច្ចសហការនេះនឹងនាំមកនូវបច្ចេកវិទ្យា និងបទពិសោធន៍ឌីជីថលល្អៗឈានមុខគេសម្រាប់ពលរដ្ឋកម្ពុជា ហើយអ្នកដំណើរនៅជុំវិញពិភពលោក ឥឡូវនេះអាចរីករាយជាមួយនិងការធ្វើដំណើរបានកាន់តែ ងាយស្រួល។
លោក Damien Pfirsch អនុប្រធានផ្នែកយុទ្ធសាស្រ្តដៃគូ និងកម្មវិធី Agoda បានថ្លែងថា «កម្មវិធី Agoda ប្រើបច្ចេកវិទ្យាដើម្បីសម្រួល ដល់ការធ្វើដំណើរធ្វើឱ្យកាន់តែងាយស្រួលស្វែងរក និងងាយស្រួលធ្វើការកក់ សម្រាប់អ្នកដំណើរនៅគ្រប់ទីកន្លែង។ ភាពជាដៃគូជាមួយក្រុមហ៊ុន Grab ផ្ដល់ភាពងាយ ស្រួលបន្ថែមទៀតសម្រាប់អតិថិជនដែលចង់ធ្វើដំណើរ ដោយសារតែមានការផ្ដល់ជម្រើសដ៏ទូលំទូលាយ ក្នុងការកក់សណ្ឋាគារឬធ្វើការកក់ កន្លែងស្នាក់នៅសម្រាប់វិស្សមកាល ដែលមានតម្លៃសមរម្យបំផុត ហើយទាំងអស់នេះមាននៅលើគេហទំព័រ Agoda ក្នុងកម្មវិធី Grab App»។
ក្នុងរបាយការណ៍ទំនួលខុសត្រូវសង្គមរបស់ខ្លួនចេញផ្សាយកាលពីខែមុន ក្រុមហ៊ុន Grab បានប្រកាសថា ខ្លួនបានរួមចំណែកជួយដល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ក្នុងទំហំទឹកប្រាក់ចំនួន ៥,៨ពាន់លានដុល្លារ ដោយគិតត្រឹមខែមីនា ឆ្នាំ២០១៩ ការចូលរួមចំណែកនេះបានមកពីដៃគូបើកបរ សេវាដឹកជញ្ជូន ពាណិជ្ជករ និងភ្នាក់ងារ និងពីការលក់ដែលប្រមូលបានតាមរយៈកម្មវិធីរបស់ Grab។
Grab ជាកម្មវិធីដំឡើងលើទូរស័ព្ទដ៏អស្ចារ្យឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលផ្តល់សេវាប្រចាំ ថ្ងៃដ៏សំខាន់បំផុតសម្រាប់អតិថិជន។ បច្ចុប្បន្ន កម្មវិធីរបស់ Grab ត្រូវបានទាញយកដើម្បីដំឡើងនៅតាម ឧបករណ៍ ចល័តច្រើនជាង១៦៣លានគ្រឿង ដែលអាចផ្តល់ឲ្យអ្នកប្រើប្រាស់ធ្វើការ ភ្ជាប់ទៅកាន់អ្នក បើកបរ ពាណិជ្ជករ និង ភ្នាក់ងារច្រើនជាង៩លាននាក់។
Grab មានយានជំនិះសម្រាប់ការដឹកជញ្ជូន លើផ្លូវគោកច្រើនជាងគេបំផុតក្នុងតំបន់នេះ និងបានបំពេញការដឹកជញ្ជូនសម្រាប់អតិថិជនច្រើនជាង ៤ពាន់លានដង ចាប់តាំងពីការបង្កើតឡើង កាលពីឆ្នាំ២០១២៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.grab.com