(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ វីដេអូដែលបុរសម្នាក់ច្រឡំតេចូលទូរស័ព្ទរបស់សម្តេចតេជោ ហ៊ុន សែន កំពុងតែត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញលើបណ្តាញ អ៉ិនធើណេតនៅក្នុងប្រទេសចិន។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា កំពុងថ្លែងសន្ទរកថានៅក្នុងពិធីបើកការដ្ឋាន សាងសង់មួយ ស្រាប់តែមានបុរសម្នាក់តេចូលទូរស័ព្ទរបស់សម្តេចតេជោ ហ៊ុន សែន។ តេលើកទី១ សម្តេចតេជោ មិនបានលើកនោះទេ លុះពេលតេមកម្តងទៀតសម្តេចក៏បានលើក ហើយសួរថាជាអ្នកណា។
តាមពិតគឺបុរសម្នាក់នោះបានតេច្រឡំលេខ ដោយមិននឹកស្មានថាបានតេទូរស័ព្ទច្រឡំចំនាយករដ្ឋមន្រ្តីដោយផ្ទាល់នោះទេ។ ការភ័នច្រឡំនេះត្រូវបានផ្សាយផ្ទាល់ តាមរយៈអ្នកសារព័ត៌មាន។ សម្តេចតេជោ ហ៊ុន សែន មានការអស់សំណើច ហើយនិយាយថា សំណាងហើយជាមនុស្សប្រុស-ប្រសិនបើជាមនុស្សស្រី ដឹងតែចប់ហើយ។ ពេលនោះទស្សនិកជនទាំងឡាយក៏បានសើចក្អាក្អាយចំពោះប្រសាសន៍របស់សម្តេច។
គ្រាន់តែជាវីដេអូដ៏ខ្លីមួយ ប៉ុន្តែត្រូវបានផ្សព្វផ្សាយយ៉ាងច្រើនក្នុងចំណោមអ្នកនិយមលេងអ៊ីនធើណេតនៅប្រទេសចិន។ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ វីដេអូរបស់សារព័ត៌មានចិន Weibo នេះ មានអ្នកចូលមើលលើសពី ១០លានដង ហើយចំនួននៃការផ្សព្វផ្សាយបន្តមានចំនួនច្រើនរាប់មិនអស់ ព្រមទាំងបានចូលក្នុងតារាងស្វែងរកល្បីបំផុតទាំង១០០ របស់ Baidu ហើយការចុចស្វែងរកនិងផ្សព្វផ្សាយបន្តមានចំនួនលើសពី ៣៦ម៉ឺនដង។
យោងវីឌីអូឃ្លិបដែលកំពុងល្បីល្បាញ និងប្រជាប្រិយភាពសម្តេចតេជោលើបណ្តាញសារពត័មានអនឡាញនៅប្រទេសចិន លោកបណ្ឌិត សុខ សុក្រឹត្យា អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៌ បានរៀបរៀងអត្ថបទមួយជាភាសារចិន បកស្រាយឲ្យអ្នកតាមដានក្នុងប្រព័ន្ធអនឡាញចិនស្គាល់សមេ្តចតេជោ ហ៊ុន សែន ឲ្យកាន់តែច្បាស់បន្ថែមទៀត ឆ្លៀតឱកាសនេះដែរលោកបណ្ឌិត សុខ សុក្រឹត្យា បានផ្សារភ្ជាប់ការណែនាំគោលដៅទេសចរណ៌សំខាន់ៗមួយចំនួននៅក្នុងព្រះរាជណាចក្រកម្ពុជា។
លោកបណ្ឌិត សុខ សុក្រឹត្យា មានប្រសាសន៌ថា វិស័យទេសចរណ៌បានចូលរួមចំណែកក្នុងចរន្តសេដ្ឋកិច្ចជាតិយ៉ាងសំខាន់, រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់លើវិស័យទេសចរណ៌ជាអទិភាព។ ដើម្បីរក្សាកំណើនទេសចរណ៌ និងវិនិយោគិនពីមួយឆ្នាំទៅមួយឆ្នាំឲ្យមានការកើនឡើងមានកត្តា ចម្បងមួយចំនួនដែលយើងទាំងអស់គ្នាត្រូវរក្សា ទី១៖ ត្រូវផ្សព្វផ្សាយឲ្យអ្នកទេសចរណ៌ វិនយោគិនយល់ដឹងពីសថេរភាព នយោបាយ និងគុណធម័របស់ថ្នាក់ដឹកនាំ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សមេ្តចតេជោ មានសន្តិភាពពេញលេញសុវត្ថិភាបគ្រប់ទីកន្លែង។ ទី២៖ ផលិតផលទេសចរណ៌ និងគោលដៅទេសចរណ៌ត្រូវមាន សកម្មភាពរស់រវើកតាមរដូវកាល ហើយបន្តការផ្សព្វផ្សាយ។ ទី៣៖ ទីក្រុងស្អាត មានអនាម័យ និងសេវាកម្មល្អជាមុនស្នេហ៌មួយចងទឹកចិត្ត អ្នកទេសចរណ៌ឲ្យមកទស្សនា ម្តងហើយម្តងទៀត។
លោកបណ្ឌិតមានប្រសាសន៌បន្តថា៖ វិឌីអូឃ្លីបដែលកំពុងផ្សព្វផ្សាយក្នុងសារពត័មានអនឡាញចិន បានធ្វើឲ្យតួអង្គសំខាន់គឺសម្តេចតេជោ ទទួលបានការចាប់អារម្មណ៌ ពីមហាជនចិនយ៉ាងខ្លាំង ចឹងហើយយើងត្រូវពន្យល់មហាជនចិនឲ្យបានស្គាល់សម្តេចតេជោ ហ៊ុន សែន ឲ្យបានលំអិតថែមទៀត ដើម្បីឲ្យពួកគាត់កាន់តែមានភាពកក់ក្តៅមុន និងសំរេចចិត្តមកទស្សនា ឬវិនិយោគនៅប្រទេសកម្ពុជា។ សូមភ្ជាប់មកជាមួយអត់បទជាភាសារចិននិងប្រែខ្មែរ)៕
លោកបណ្ឌិត សុខ សុក្រឹត្យា អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍