Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ជួបជុំពិភាក្សាអំពីពង្រីកផលិតកម្ម និងបង្កើនទីផ្សារ

25-11-2019 20:10

(ភ្នំពេញ)៖ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ហៅកាត់ (CCMA) នៅល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានជួបជុំគ្នាជាថ្មី ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការបង្កើនផលិតកម្មក្នុងស្រុក និងការពង្រីកទីផ្សារស៊ីម៉ងតិ៍កម្ពុជាផងដែរ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅភោជនីយដ្ឋានមួយ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ដែលមកពីក្រុមហ៊ុនស៊ីម៉ងតិ៍មួយចំនួន។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា គោលបំណងនៃការជួបជុំនេះ គឺដើម្បីពិភាក្សាគ្នា អំពីកិច្ចការរបស់សមាគម ដែលនឹងបង្កើនផលិតកម្មក្នុងស្រុក ក៏ដូចជាការពង្រីកទីផ្សារស៊ីម៉ងតិ៍កម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានបង្កើតឡើងរយៈពេលជាង១ឆ្នាំមកហើយ ដែលមាន សមាជិកជាដែលក្រុមហ៊ុនស៊ីម៉ងត៍ចំនួន៥ ក្រុមហ៊ុនផងដែរក្នុងនោះ រួមមាន ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot Cement Company Co., Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម៕