(ភ្នំពេញ)៖ «ជារឿងមួយនឹកស្មានមិនដល់ និងមិនដែលធ្លាប់គិតស្រម៉ៃពីមុនមក ថាខ្លួនមានថ្ងៃនេះ និងជោគជ័យខ្លាំង មានលុយរាប់ម៉ឺនដុល្លារកាន់នៅក្នុងដៃ និងមានកូនក្រុម ជាស្រ្តីជាង ១ពាន់នាក់ឡើយ នេះសុទ្ធតែជារឿងនឹកស្មានមិនដល់ទាល់តែសោះ»។ នេះជាការលើកឡើងចេញពីមាត់របស់ស្រ្តីវ័យក្មេងម្នាក់នោះ គឺ អ្នកស្រី អៀង ម៉ូនីកា ម្ចាស់ដេប៉ូខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងក្រុងតាខ្មៅ ចែកចាយផលិតផល NNP ដែលជាផលិតផលនាំចូលផ្តាច់មុខពីប្រទេសថៃ នូវគ្រឿងសម្អាង «NNP» របស់ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី នៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
សិក្ខាសាលានេះ បានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពី អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី និងតំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង «NNP» មកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាង ៣០០នាក់ ចូលរួមផងដែរ។
អ្នកស្រី អៀង ម៉ូនីកា បានរៀបរាប់ឲ្យដឹងថា «ដើមឡើយរូបគាត់ គ្រាន់តែជាស្រ្តីមេផ្ទះម្នាក់ ដែលអង្គុយចាំតែលាដៃសុំលុយពីស្វាមី មិនមានការងារច្បាស់លាស់ មិនមានមុខរបរពិតប្រាកដ ការងារតែមួយមុខដែលម៉ូនីកាធ្វើ គឺការមើលថែកូន និងការងារផ្ទះតែប៉ុណ្ណោះ» ការមើលថែកូន និងការធ្វើការងារផ្ទះ មិនមែនជាគោលដៅរបស់ម្ចាស់ដេប៉ូខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងក្រុងតាខ្មៅ ចែកចាយផលិតផល NNP ឡើយ។ អ្នកស្រី អៀង ម៉ូនីកា មានគោលដៅដ៏ធំមួយ ដែលខ្លួនចង់ធ្វើ និងស្រម៉ៃជាយូរមកហើយគឺចង់មានមុខរបរដ៏ច្បាស់លាស់មួយ ដើម្បីជួយរកចំណូលបន្ថែមជួយដល់ស្វាមី ក្នុងការចំណាយ និងផ្គត់ផ្គង់ជីវភាពគ្រួសារ។
ដោយសារមានការតាំងចិត្ត និងមានមហិច្ឆិតាខ្ពស់ អ្នកស្រី អៀង ម៉ូនីកា បានសម្រេចចិត្តដាក់ទុនជាមួយ ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី នាំចូលផលិតផល NNP ផ្តាច់មុខពីប្រទេសថៃ មកចែកចាយលក់នៅក្នុងប្រទេសកម្ពុជា។ ការដាក់ទុនដំបូងឡើយ គឺត្រឹមតែលុយ ១ពាន់ដុល្លារ ដែលបានពីការសុំអង្វរកពីស្វាមី។ តែអ្វីដែលនឹកស្មានមិនដល់ ត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ អ្នកស្រី អៀង ម៉ូនីកា បានវិវត្តន៍ខ្លួនពីដេប៉ូកញ្ចប់ ១ពាន់ដុល្លារ ក្លាយជាម្ចាស់ដេប៉ូខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងក្រុងតាខ្មៅ ដែលមានកូនក្រុមរហូតទៅដល់ជាង ១ពាន់នាក់។
ក្រោយមានការវិវត្តន៍ខ្លួនលឿន និងមិនគួរឲ្យជឿបែបនេះ បានធ្វើឲ្យ អ្នកស្រី អៀង ម៉ូនីកា ផ្លាស់ប្តូរជីវិតពីស្រ្តីមេផ្ទះ ក្លាយជាស្រ្តីមានមុខជំនាញដ៏ធំក្នុងដៃ មានលុយរាប់ម៉ឺនដុល្លារក្នុងដៃ មានឡានទំនើបជិះ មានសល់ដីជាច្រើនកន្លែងនៅប៉ែកឆ្នេរសមុទ្រ និងរកចំណូលបានពី ១ម៉ឺនដុល្លារ ទៅ ២ម៉ឺនដុល្លារ ក្នុង១ខែ គឺសុទ្ធសឹងតែបានមកពីការលក់ផលិតផល NNP។
ចំពោះអ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានបញ្ជាក់ថា អ្នកស្រីពិតជាសប្បាយចិត្តខ្លាំង ដែលឃើញថា តំណាងចែកចាយ និងតំណាងដេប៉ូចែកចាយផលិតផល NNP ទទួលបានសមិទ្ធិផលជាច្រើននៅក្នុងដៃ អ្វីដែលពិសេសនោះ គឺការផ្លាស់ប្តូរជីវិតរបស់ស្រ្តីដែលដាក់ទុនជាមួយ NNP ពីស្រ្តីមេផ្ទះ ក្លាយជាស្រ្តីរឹងមាំ និងស្រ្តីភាពជោគជ័យខ្លាំងបែបនេះ។
បន្ថែមពីលើនេះ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា បច្ចុប្បន្ននេះមាននារីជាង ៦ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP នៅគ្រប់ ២៥រាជធានីខេត្ត។ អ្នកស្រី បានលើកឡើងថា ស្រ្តីភាគច្រើន ដែលជោគជ័យក្នុងការចាប់អាជីវកម្មជាមួយ NNP គឺជាស្រ្តីមេផ្ទះ ហើយមិនមានមុខរបរច្បាស់លាស់។ ក្នុងនាមជាថ្នាក់ដឹកនាំនារីប្រមាណជាជាង៦ម៉ឺននាក់ អ្នកស្រី ទ្រី ដាណា សូមផ្តាំផ្ញើឲ្យបងប្អូនស្រ្តីទាំងអស់ ដែលបានដាក់ទុនជាមួយ NNP ត្រូវមានភាពរឹងមាំ មានគោលដៅច្បាស់លាស់ ហើយត្រូវរកស៊ីដោយមានភាពស្មោះត្រង់ជានិច្ច ទើបមុខរបរមានភាពជោគជ័យយូរអង្វែង។
គួរបញ្ជាក់ថា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូលផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP បានពង្រីកវិសាលភាពរបស់ខ្លួន នៅទូទាំង ២៥រាជធានីភ្នំពេញ បច្ចុប្បន្ននេះមាននារីប្រមាណ ៦ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP។
ក្រៅពីបើកជំនួញ ផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាបាន បើកអាជីវកម្មថ្មី ស្រឡាងថ្មីបន្ថែមមួយទៀត គឺហាងមាស ពេជ្រ និងគ្រៀងអលង្ការ «ដាណាលក់គ្រឿអលង្ការ» ហើយអាជីវកម្មមួយនេះ ក៏កំពុងតែរីកចម្រើន និងមានការគាំទ្រពី អតិថិជន ដោយនឹកស្មានមិនដល់ឡើយ៕