(ភ្នំពេញ)៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ហ៊ុន ប៊ុនធឿន បានចេញសេចក្តីបំភ្លឺមួយជូនសាធារណជន ជុំវិញប្រជាពលរដ្ឋមួយគ្រួសារចោទប្រកាន់លោកថា បានក្លែងឯកសាររំលោភបំពានយកដីនៅទីតាំងភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងប្តឹងប្រជាពលរដ្ឋទៅតុលាការ។
ការចេញផ្សាយបំភ្លឺរបស់លោក ហ៊ុន ប៊ុនធឿន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ ងួន សាវ៉ន បានកើតទុក្ខមិនសុខចិត្ត ហើយបានធ្វើសន្និសីទ្ធកាសែតជាលក្ខណៈវិដេអូ រៀបរាប់លាតត្រដាងពាក់ព័ន្ធករណីលោក ហ៊ុន ប៊ុនធឿន ហៅតាលៀង ក្លែងបន្លំឯកសារស្នាមមេដៃខ្មោចឪពុក របស់គាត់ដើម្បីរត់ការសុំ ស.ជ.ណ រំលោភយកដីពួកគាត់ហើយប្ដឹងពួកគាត់ទៅតុលាការ ដើម្បីឲ្យចាប់ពួកគាត់ដាក់គុកតាមអំណាចសាលក្រម របស់តុលាការថែមទៀត។
ខាងក្រោមជាខ្លឹមសារទាំងស្រុងនៃសេចក្តីបំភ្លឺរបស់លោក ហ៊ុន ប៊ុនធឿន ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីមួយកន្លែងនៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៖