(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ២១ករណី ក្នុងនោះករណីប្រើប្រាស់ ៨ករណី និងជួញដូរ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៨,៧០៤ករណី ឃាត់មនុស្ស១៨,២០៧នាក់ (ស្រី១,២០១នាក់) ក្នុងនោះមានជនបរទេស ៣៨១នាក់ (ស្រី៦៣នាក់)៕