(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឆ្នាំក្រោយ (ចុចអាន)
២៖ ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតដ៏ពិសេសមួយជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជំហរថា អាមេរិកគោរពអធិបតេយ្យភាពកម្ពុជា និងមិនគាំទ្រការផ្លាស់ប្តូររបបទេ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោលដំណើរទៅចូលរួមប្រជុំអាស៊ាន-កូរ៉េ នៅសាធារណរដ្ឋកូរ៉េ ដោយសារជំងឺម្តាយក្មេករបស់សម្តេចស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ (ចុចអាន)
៤៖ អគ្គរដ្ឋទូតអាមេរិក Patrick Murphy កោតសរសើរចំពោះភាពប៉ិនប្រសប់ក្នុងការដឹកនាំប្រទេស និងទំនាក់ទំនងការទូតរបស់សម្តេចតេជោ ហ៊ុន សែន (ចុចអាន)
៥៖ ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យគណបក្សសិទ្ធិមនុស្ស ពន្យារពេលបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំថ្មីរយៈពេល ៦ខែ (ចុចអាន)
៦៖ រដ្ឋមន្រ្តីព័ត៌មាន ប្រាប់វិទ្យុអាស៊ីសេរីឱ្យកែតម្រូវពាក្យ «របបក្រុងភ្នំពេញ» និងបំពេញកាតព្វកិច្ចផ្លូវច្បាប់សិន មុននឹងអនុញ្ញាតឱ្យបើកដំណើរការនៅកម្ពុជា (ចុចអាន)
៧៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ អំពាវនាវដល់សមាជិកបក្សរួបរួមគ្នាដើម្បីជាតិ និងរាជានិយម (ចុចអាន)
៨៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរាជបណ្ឌិត្យសភាកម្ពុជា រឹតបន្តឹងចំពោះការធ្វើនិក្ខេបទថ្នាក់បណ្ឌិត និងខិតខំស្រាវជ្រាវអ្វីដែលឆ្លើយតបនឹងភាពចាំបាច់ ហើយប្រើប្រាស់ជាធាតុចូលបាន (ចុចអាន)
៩៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មី មិនអាចយកអធិបតេយ្យជាតិទៅដូរនឹងជំនួយ ឬការអនុគ្រោះនោះទេ, អត់ EBA យើងនៅតែរកស៊ីបានដោយថ្លៃថ្នូរ គ្មានការគំរាម (ចុចអាន)
១០៖ ក្រសួងសេដ្ឋកិច្ច៖ ៩ខែឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលថវិការដ្ឋបានជិត៥ពាន់លានដុល្លារ (ចុចអាន)