អភិបាលខេត្តត្បូងឃ្មុំ ចាត់ទុកការបាត់បង់ព្រះសីលសំវរ ឡឹង ធៀម គឺជាការបាត់បង់នូវព្រះមហាថេរ និងជាបញ្ញវន្ត័សង្ឃ ដែលមានបទពិសោធន៍ចាស់ទុំ របស់ព្រះពុទ្ធសាសនាថេរវាទកម្ពុជា
24-11-2019 13:25
(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូថ្នាក់ខេត្ត ក្រុង ស្រុក រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសីលវរ ឥន្ធត្ថេរ ឡឹង ធៀម ព្រះរាជាគណៈ ថ្នាក់ចត្វា និងជាព្រះគ្រូចៅអធិការវត្ត ដំរិល ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានទទួលព្រះអនិច្ចកម្ម នៅវេលាម៉ោង១០៖២៨នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅ ក្នុងព្រះជន្ម១០៤ព្រះវស្សា ដោយជរាពាធ។
លោក ជាម ច័ន្ទសោភ័ណ បានចាត់ទុកការបាត់បង់ព្រះសីលសំវរ ឡឹង ធៀម គឺជាការបាត់បង់នូវព្រះមហាថេរ និងជាបញ្ញវន្ត័សង្ឃ ដែលមានបទពិសោធន៍ចាស់ទុំ របស់ព្រះពុទ្ធសាសនាថេរវាទកម្ពុជា មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ព្រះពុទ្ធសាសនា។
លោកអភិបាលខេត្ត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមឧទ្ទិសដល់ព្រះវិញ្ញាណខន្ធព្រះសព និមន្តទៅកាន់ឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕