(ភ្នំពេញ)៖ ជំងឺធ្ងន់ធ្ងរ ដែលរួមមានជំងឺមហារីក សួត ថ្លើម បេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលជាដើម ត្រូវបានអង្គការសុខភាពពិភពលោក (WHO) រកឃើញថា ជាមូលហេតុនៃការស្លាប់ប្រមាណ៦៤ភាគរយ នៃមរណភាពសរុបនៅកម្ពុជា ជារៀងរាល់ឆ្នាំ។
ជំងឺទាំងនេះ ភាគច្រើនអាចបង្ការ និងអាចកាត់បន្ថយហានិភ័យកើតឡើងបាន តាមរយៈការផ្លាស់ប្តូរឥរិយាបទរស់នៅ របបអាហារ និងការហាត់ប្រាណ។ តែមនុស្សជាច្រើន មិនបានចាប់អារម្មណ៍ ឬមិនបានចាប់ផ្តើម ធ្វើការផ្លាស់ប្តូរចាំបាច់ទាំងនោះឡើយ ដែលហេតុនេះហើយ ទើបធ្វើឲ្យមានអ្នកជំងឺជាច្រើន កំពុងស្វែងរកការព្យាបាលជំងឺធ្ងន់ធ្ងរនេះ។
ជាដំណោះស្រាយចំពោះចម្ងល់ជាច្រើន អំពីការជ្រើសរើសមន្ទីរពេទ្យដែលត្រឹមត្រូវ សម្រាប់ការព្យាបាលជំងឺទាំងនេះ AIA ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ធំជាងគេបំផុតលើពិភពលោក បានរៀបចំសិក្ខាសាលាមួយ ដែលមានវាគ្មិនពិសេស គឺលោក Vincent Gooi Meng Heng ពីក្រុមប្រឹក្សាសុខាភិបាល ប្រទេសម៉ាឡេស៊ី (Malaysia Health Trip Council)។
សិក្ខាសាលា ដែលបានរៀបចំឡើង នៅសណ្ឋាគារ Rosewood នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាក់អំពីវិធីសាស្ត្រមួយចំនួន ជាដើមទុនក្នុងការជ្រើសរើសមន្ទីរពេទ្យទាំងក្នុងស្រុក និងក្រៅប្រទេសជាច្រើន។
ជាមួយគ្នានេះផងដែរ AIA ក៏បានបញ្ជាក់បន្ថែម ដល់អ្នកចូលរួមអំពីសារៈសំខាន់ នៃការការពារផ្នែកហិរញ្ញវត្ថុសម្រាប់បញ្ហាសុខភាព។ ដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក រួមទាំងអង្គការសហប្រជាជាតិផងដែរថា ជាយន្តការដ៏ចាំបាច់មួយក្នុងការជួយកាត់បន្ថយ ឥទ្ធិពលអវិជ្ជមានពីភាពមិនប្រាកដប្រជា នៃជីវិតរស់នៅប្រចាំថ្ងៃ។
ហេតុការណ៍ចៃដន្យមើលមិនឃើញ ដូចជាជំងឺធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម អាចធ្វើឲ្យមនុស្សម្នាក់ ព្រមទាំងក្រុមគ្រួសាររបស់គាត់ទាំងមូល បាត់បង់សមាជិកដ៏សំខាន់ម្នាក់ និងរងសម្ពាធហិរញ្ញវត្ថុជាច្រើន ខែឆ្នាំបន្ទាប់មកទៀត ព្រមទាំងអាចត្រូវលះបង់ផែនការអនាគតណាមួយផងដែរ។ ជនរងគ្រោះ ឬក្រុមគ្រួសារ អាចត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិក្នុងតម្លៃទាបជាងទីផ្សារ ដើម្បីដោះស្រាយនឹងសម្ពាធហិរញ្ញវត្ថុបែបនោះ។
គម្រោងធានារ៉ាប់រងជីវិត អាចដើរតួនាទីជាខែលបង្ការ ឬកាត់បន្ថយឥទ្ធិពលអវិជ្ជមានទាំងនោះបាន និងអនុញ្ញាតឲ្យជនរងគ្រោះ និងក្រុមគ្រួសារបន្តជីវភាពរស់នៅ និងគម្រោងអនាគតរបស់ខ្លួនបាន តទៅមុខទៀត។ នៅកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជាច្រើន ក្នុងនោះក៏មានវត្តមានក្រុមហ៊ុនមួយ ដែលមានវិសាលភាពធំជាងគេបង្អស់ក្នុងពិភពលោក គឺ AIA។
សម្រាប់ប្រជាពលរដ្ឋ ដែលសម្រេចជ្រើសរើសយកការការពារពីក្រុមហ៊ុននេះ ចាប់ពីឥឡូវនេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នឹងទទួលបាន សំបុត្រផ្សងសំណាង ដើម្បីចាប់រង្វាន់ជាច្រើន។ កាន់តែពិសេសទៀត អតិថិជននឹងទទួលបានសំបុត្រ ផ្សងសំណាងគុណនិង២ នៅចន្លោះថ្ងៃទី២៦ ខែតុលា ដល់ដំណាច់ ខែវិច្ឆិកា ឆ្នាំ២០១៩។
គួរបញ្ជាក់ផងដែរថា រង្វាន់ទាំងនោះរួមមាន៖ មាសសុទ្ធ៣.៨៨ដំឡឹង ឧបករណ៍បំពងសម្លេងមួយឈុត ទូរទស្សន៍៥០អ៊ីញ ទូរស័ព្ទ iPhone 11 Pro និងរង្វាន់ពិសេសៗជាច្រើនទៀត៕