Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ ផ្តាំផ្ញើកុមារកំព្រាត្រូវខិតខំរៀនសូត្រ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ

24-11-2019 11:29

(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានផ្តាំផ្ញើដល់កុមារកំព្រា ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួនឯងនិងប្រទេសជាតិ ពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់ប្រភេទ។

លោកអភិបាលខេត្តព្រះវិហារថ្លែងបែបនេះ ក្នុងឱកាសដែលលោករួមជាមួយលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត អញ្ជើញចូលរួមបរិច្ចាគមូលនិធិនិងសម្ភារ ជូនដល់មណ្ឌលកុមារកំព្រាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក ប្រាក់ សុវណ្ណ បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងបានគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងកុមារកំព្រាជាដើម។

លោកអភិបាលខេត្តព្រះវិហារ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅឲ្យរបស់ពួកគាត់ ឲ្យបានសមរម្យផងដែរ។

ជាមួយគ្នានោះ លោក ប្រាក់ សុវណ្ណ ក៏បានឧបត្ថម្ភថវិការមូលនិធិចំនួន ១២លានរៀល និងសម្ភារមួយចំនួនទៀត ដល់មណ្ឌលកុមារកំព្រាខេត្ត៕