Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កំលោះកំពង់ចាមយើងចឹង! ត្រូវរង្វាន់ ៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ យកធ្វើដើមទុនសិន ចាំគិតដណ្តឹងប្រពន្ធតាមក្រោយ

22-11-2019 18:30

(កំពង់ចាម)៖ លោក សុខ សប្បាយ បច្ចុប្បន្នជា អ្នកបញ្ចូលបទចម្រៀងនៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងជាមនុស្សតែម្នាក់ដែលធ្លាប់និយាយលេងសើច ជាមួយមិត្តភ័ក្តិ អំពីសំណាងដោយចៃដន្យថា ប្រសិនបើមានគេជ្រុះលុយ១ម៉ឺនដុល្លារ មិនដឹងល្អយ៉ាងណាទេ ប៉ុន្តែនៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ក្តីស្រមើ ស្រមៃរបស់គាត់ បានលេចរូបរាងយ៉ាងពិតប្រាកដ ដោយឈ្នះរង្វាន់៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។
កំលោះរូបនេះ បានឱ្យដឹងថា «ត្រឹមមួយ កំប៉ុង ខ្ញុំអាចកែប្រែវាសនាខ្ញុំបាន។ ទឹកប្រាក់នេះខ្ញុំនឹងយកទៅបើកមុខរបរជួសជុល និងលក់គ្រឿងបន្លាស់ទូរសព្ទ គ្រាន់បាន ប្រាក់ចំណេញ សន្សំរៀបការឱ្យបានឆាប់ៗនេះ ជាមួយអ្នកដែលយើងលួចស្រលាញ់ (Crush) មកច្រើនឆ្នាំហើយ»៕