(ភ្នំពេញ)៖ ក្នុងនាមជាដៃគូសហពាណិជ្ជកម្មជាមួយក្លឹប បាល់ទាត់លំដាប់ថ្នាក់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមណែនាំសមាសភាពកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលម្នាក់ដែល ជាទូតសុឆន្ទៈរបស់វើក WURKZ គឺកីឡាករ Gabriel Jesus៖

*ជាកីឡាករវ័យក្មេង បច្ចុប្បន្ន មានអាយុ ២២ឆ្នាំ។

*ជាកីឡាករអាជីព លេងឱ្យ ក្លឹប Manchester City និងក៏ជាកីឡាករជម្រើសជាតិ ប្រេស៊ីល ដ៏លេចធ្លោផងដែរ។

*ចូលលេងដំបូងនៅក្លឹប Palmeiras ប្រទេសប្រេស៊ីល។

*ជាប់ឈ្មោះជាកីឡាករចំណូលថ្មីល្អបំផុត និង ត្រូវ បានប្រសិទ្ធនាមថា ជាកីឡាករប្រចាំ រដូវកាលដែលជួយឱ្យ Palmeiras លើកពានលីគកំពូល ប្រេស៊ីលជាលើកដំបូងបំផុតក្នុង រយៈ ពេល២២ឆ្នាំ។

*ចូលលេងឱ្យក្លឹប Manchester City កាលពី ឆ្នាំ ២០១៧ ក្នុង តម្លៃទិញចូល៣២លានផោន (ប្រហែល ៤១ លាន ដុល្លារ អាមេរិក)។

*ឈ្នះពានរង្វាន់ Premier League រដូវ កាល ២០១៧-២០១៨ និង ២០១៨-២០១៩និងពានរង្វាន់ FA Cup នៅឆ្នាំ ២០១៩។

*ធ្លាប់ស៊ុតបញ្ចូលទីបានចំនួន ៧គ្រាប់ ជួយ ឲ្យ ក្រុម ឈាន ដល់ វគ្គ ផ្តាច់ ព្រ័ត្រនៃ ពាន រង្វាន់ FIFA World Cup សម្រាប់ យុវជន ក្រោយ អាយុ ២០ ឆ្នាំ (U-20)។

*ជាសរុប ក្នុងក្លឹបបាល់ទាត់ដំបូង លោក អាចរកគ្រាប់បាល់បានចំនួន ៥៤ គ្រាប់ ក្នុង ៤៨ ប្រកួត។

*ថ្មីៗ ជួយក្រុមជម្រើសជាតិប្រេស៊ីលយកឈ្នះក្រុមជម្រើសជាតិកូរ៉េខាងត្បូងដោយលទ្ធផល ៣ទល់នឹង ០ ក្នុងការប្រកួតលក្ខណៈមិត្តភាព។

Gabriel អាចនឹងមានវត្តមានសម្រាប់ការប្រកួតរវាង Manchester City និង Chelsea នៅ រំលង អធ្រាត្រ ម៉ោង ១២: ៣០ នាទី ឈាន ចូល ថ្ងៃ អាទិត្យ ទី២៤ ខែវិច្ឆិកា នេះ។ អ្នកគំាទ្រកម្ពុជាអាចទស្សនាការប្រកួត English Premiere League រវាងក្រុមទាំងពីរនេះបាន តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង MYTV និង CNC វេលាម៉ោង១២យប់តទៅ៕