(ភ្នំពេញ)៖ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានចាប់ផ្តើមដំណើរការ និងបានខិតខំ អភិវឌ្ឍខ្លួនរហូតក្លាយទៅជាសាកល វិទ្យាល័យឈានមុខគេមួយនៅកម្ពុជា ជាពិសេសលើផ្នែក គុណភាពនៃការបង្រៀន កិច្ច ការស្រាវជ្រាវ ការចាប់ដៃគូជាមួយបណ្ដា សាកលវិទ្យាល័យនានាជុំវិញពិភពលោក និងការចូលរួមជាចំណែក យ៉ាងសកម្មក្នុង កិច្ច ការងារសង្គម ដោយមានសកម្មភាពស្ម័គ្រចិត្តផ្សេងៗ របស់និស្សិត និងការចែករំលែកផ្សព្វផ្សាយចំណេះដឹង ជូនដល់សាធារណៈជន តាមរយៈការ រៀបចំជាបឋកថា និងសន្និសីទជាច្រើន។

បន្ថែមលើការផ្តល់ជូន សិស្ស និស្សិត នូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ដែលប្រកបដោយគុណភាព និងត្រូវបានទទួលស្គាល់ជាអន្តរជាតិកន្លងមកនេះ សាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន ក៏បានចាប់ផ្ដើមបើកបណ្ដុះបណ្ដាលកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) រយៈពេល២ឆ្នាំ ចំនួន៣មុខជំនាញ រួមមាន៖ ជំនាញទំនាក់ទំនងអន្តរជាតិ (Master of Arts in International Relations) ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (Master of Business Administration / MBA) និង ជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Master of Science in Management of Information Systems)។

សាកលវិទ្យាល័យផារ៉ាហ្គន និងចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀន និងពាក្យសុំអាហារូបករណ៍ពីពេលនេះតទៅ រហូតដល់ថ្ងៃចូលរៀននៅខែធ្នូ ខាងមុខនេះ។ មិនត្រឹមតែតម្លៃសិក្សាសមរម្យនោះទេ សាកលវិទ្យាល័យក៏ផ្តល់ជូនសិស្ស និស្សិត នូវអាហារូបករណ៍រហូតដល់៥០% ផងដែរ។ មុខជំនាញសិក្សាទាំង៣ខាងលើនេះ សុទ្ធសឹងជាជំនាញ ដែលស្របទៅតាមតម្រូវការ និងបរិបទទីផ្សារការងារនាពេលបច្ចុប្បន្ន។

កម្មវិធីសិក្សាទាំងនេះផ្ដោតលើការសិក្សាបែបអនុវត្តផ្សារភ្ជាប់ជាមួយនឹងទ្រឹស្ដី ហើយត្រូវបានរៀបរៀងឡើងជាពិសេសសម្រាប់អ្នកប្រកបការងារអាជីព ឬធុរជនវ័យក្មេង ដែលមានបំណងចង់ទទួលបាននូវចំណេះដឹងនវានុវត្តន៍ថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនបន្ថែម និងសម្រេចបានការងារ ឬអាជីវកម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់។ មិនត្រឹមតែសិក្សា ជាមួយសាស្ត្រាចារ្យជាតិ និងអន្តរជាតិ ដែលមានគុណវុឌ្ឍិខ្ពស់ និងមានបទពិសោធន៍បង្រៀនច្រើនឆ្នាំប៉ុណ្ណោះទេ និស្សិតមានឱកាសរើសមុខវិជ្ជាមួយចំនួន ហើយសិក្សាជាមួយ សាស្ត្រាចារ្យ ពីសាកលវិទ្យាល័យល្បីៗ នៅជុំវិញសាកលលោក តាមប្រព័ន្ធអនឡាញបែប Blended Learning ក្រោមការដឹកនាំដោយ សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។

គួរបញ្ជាក់ផងដែរថា បេក្ខជនដែលមានបំណងចង់ទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន អាចសាកល្បងដាក់ពាក្យតាមរយៈតំណ៖ www.paragoniu.edu.kh/apply (http://www.paragoniu.edu.kh/apply?fbclid=IwAR0p7HkcYtYrVauPKUiszcf0fhVVjNUGimJO86Ka5DsglszGuhTfhAwjO64)
សម្រាប់ព័ត៌មានបន្ថែមស្តីពីលក្ខខណ្ឌចូលសិក្សា និងសេចក្ដីលម្អិតផ្សេងៗ សូមទាញយកខិត្តបណ្ណ តាមរយៈតំណ៖ www.paragoniu.edu.kh/masters (http://www.paragoniu.edu.kh/masters?fbclid=IwAR2xYuulrkgAkjZDITwAUOGTgqZkMZ835NhQyD0FibnIB0cxokcJTwvTMi4)៕