Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Vista Condo ធ្វើដំណើរ៧នាទីពី TK Avenue ទើបសម្ពោធភ្លាម ផ្តល់ការបង់រំលស់ ១០០%ភ្លាម និងអាចចូលនៅភ្លាម

22-11-2019 11:40

(ភ្នំពេញ)៖ ដើម្បីអបអរការសម្ពោធសាកល្បងដាក់ឲ្យប្រើប្រាស់អាងហែលទឹក ក្លឹបហាត់ប្រាណ ហាងកាហ្វេនៅក្នុង Vista Condo លោក គង់ គឹមហុង នាយកប្រតិបត្តិ បានថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងឡាយ ដែលបានគាំទ្រគម្រោង Vista និងគម្រោងដ៏ទៃទៀត របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។

ក្នុងឱកាសដ៏ពិសេសនេះ លោក ភី នីដូណា នាយកផ្នែកលក់និងទីផ្សារ ក៏បានប្រកាសការផ្តល់ជូនពិសេស ដោយអតិថិជនអាចរំលស់១០០% ជាមួយក្រុមហ៊ុនផ្ទាល់ ហើយថែមទាំងអាចចូលរស់នៅបានភ្លាមៗទៀត។

Vista Condo បានបញ្ចប់ការសាងសង់ថ្មីៗនេះ ជាមួយទំហំបន្ទប់ធំទូលាយចាប់ពី ៥៣.៣ម៉ែត្រការ៉េ ហើយអតិថិជនអាចទទួលបានប្លង់រឹងភ្លាមៗទៀតផង។ វិធីបង់ប្រាក់មានច្រើនជម្រើស រួមមានការរំលស់ជាមួយក្រុមហ៊ុនផ្ទាល់ ឬធនាគារ ដែលការបង់ប្រាក់ងាយស្រួល អាចរំលស់បានចាប់ពី ៣៣៥ដុល្លារក្នុងមួយខែប៉ុណ្ណោះ។

ចំណែកទីតាំង Vista Condo ស្ថិតក្នុងតំបន់សក្តានុពលចុះពីផ្លូវជាសុផារ៉ា ត្រឹមតែ ២០០ម៉ែត្រប៉ុណ្ណោះ ដែលអាចធ្វើដំនើរត្រឹមតែ៧នាទី ពីផ្សារទំនើប TK Avenue ឬ៦នាទីពីផ្សារ AEON Sen Sok។

ភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេល ២០ឆ្នាំនេះ គឺដោយសារទីតាំងអភិវឌ្ឍគម្រោងនីមួយមានសក្តានុពល តម្លៃអចលនទ្រព្យមានកំនើនលឿន និងផ្តោតលើគុណភាពសំណង់ ដែលមានស្តង់ដាខ្ពស់។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ៖ 085 880 883៕