ឆ្នាំនេះ អ្នកចុះឈ្មោះរត់ម៉ារ៉ាតុង ឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានជាង១១,០០០ នាក់ហើយ គិតត្រឹមសប្តាហ៍នេះ
22-11-2019 10:36
(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរវត្ត ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កំពុងតែទាក់ទាញអត្តពលិក និង មហាជន ទាំងក្នុង និងក្រៅប្រទេស ពីគ្រប់ទិសទី មក ចូលរួមការប្រកួតនៅថ្ងៃទី៨ធ្នូ ខាងមុខនេះ។
សរុបមកដល់សប្តាហ៍នេះ មានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណជាង១១,០០០នាក់ហើយ។ តួលេខនេះគឺច្រើនជាងឆ្នាំកន្លងទៅ ពោលគឺឆ្នាំ២០១៨ ដែលមានកីឡាករសរុបចំនួន ១០,៥០០នាក់។
គួរជម្រាបថា កីឡារករដែល អាចមកប្រកួត និងមានចំនួនច្រើនជាងគេ បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា គឺកីឡាករមកពីប្រទេសអង់គ្លេស និងអាមេរិក។
ការរត់ប្រណាំងនេះ ចាប់ផ្តើមនៅម៉ោង៥និង១៥នាទី នៅបរិវេណមុខ ប្រាសាទអង្គរវត្តហើយ អ្នករត់ប្រណាំង អាចចូលរួម ក្នុង ការប្រកួតវិញ្ញាសាចំនួន៤ប្រភេទ គឺវិញ្ញាសា រត់ ចម្ងាយ២១គីឡូម៉ែត្រ (ពាក់កណ្ដាលម៉ារ៉ាតុង) វិញ្ញាសា រត់ចម្ងាយ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ៕
សូមចូលទៅកាន់តំណរភ្ជាប់នេះ ដើម្បីធ្វើការចុះឈ្មោះ http://www.cambodia-events.org/ ឬ តាមដាន ទំព័រហ្វេសប៊ុករបស់វើក WURKZ https://www.facebook.com/WurkzCambodia/?epa=SEARCH_BOX