(ភ្នំពេញ)៖ ទីប្រឹក្សា ថ្នាក់ដឹកនាំខុទ្ទកាល័យជំនួយការ និងមន្រ្តីខុទ្ទកាល័យអនុប្រធានទី២ នៃរដ្ឋសភា បានផ្ញើសារអបអរសាទរ និងជូនពរ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ដែល លោកស្រីត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពាក់ស្លាកឈ្មោះ ស្លាកសញ្ញា ឯកសណ្ឋានគោរមងារ នូវគោរមវន្តកិត្តិយស ជា លោកជំទាវកិត្តិសង្គហបណ្ឌិត ពី រាជបណ្ឌិត្យសភាកម្ពុជា ។
នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា លោកស្រី ឃួន សុដារី បានទទួលការបំពាក់ជូនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទាននូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាមួយនេះ។
ទីប្រឹក្សា ថ្នាក់ដឹកនាំខុទ្ទកាល័យជំនួយការ និងមន្រ្តីខុទ្ទកាល័យអនុប្រធានទី២ នៃរដ្ឋសភា បានគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លាគ្រប់ប្រការជូន លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ឈ្នះអស់មារស ត្រូវ គ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូន លោកជំទាវ និងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕