(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២០ ខែវិច្ឆការ ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ សព្វព្រះរាជហឫទ័យស្តេចយាងគោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតី (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតីរាជវរារាម (ចុចអាន)
៣៖ ថ្ងៃនេះ ជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់កាន់ទុក្ខទូទាំងប្រទេស ចំពោះការសោយទិវង្គតរបស់សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក គួរសហការគ្នាចូលរួមចំណែកពង្រឹងកិច្ចការពហុភាគី ក្នុងក្របខណ្ឌ WTO ដែលបច្ចុប្បន្នមាននិន្នាការទៅរកឯកតោភាគី (ចុចអាន)
៥៖ កម្ពុជា-បង់ក្លាដេស ប្តេជ្ញាបន្តធ្វើកិច្ចសហប្រតិបត្តិការទ្វេរភាគីកាន់តែប្រសើរ (ចុចអាន)
៦៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ប៉ាគីស្ថាន បង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត (ចុចអាន)
៧៖ ទីម័រឡេស្តេ ចាត់ទុកសន្តិភាព និងការរីកចម្រើននៅកម្ពុជា ជាគំរូដ៏ល្អសម្រាប់ប្រទេសដទៃ នៅជុំវិញពិភពលោក (ចុចអាន)
៨៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏អស្ចារ្យដែលបានធ្វើឲ្យកម្ពុជារីកចម្រើនខ្លាំង ក្នុងរយៈពេលដ៏ខ្លី (ចុចអាន)
៩៖ កម្ពុជា-បាបាដុស ចេញសេចក្តីថ្លែងការណ៍រួម បង្កើតទំនាក់ទំនងការទូតជាមួយគ្នា (ចុចអាន)
១០៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ ការទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល ជាលើកកម្ពស់កិត្យានុភាព និងមោទនភាពជាតិខ្មែរ (ចុចអាន)
១១៖ អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យផ្អាកការដ្ឋានសំណង់នៅអគារ ៤២ជាន់ ក្រោយធ្លាក់ដែកចំរថយន្ដស៊េរីទំនើបមួយគ្រឿង (ចុចអាន)
១២៖ តំណាងនិស្សិតខ្មែរនៅកូរ៉េ បញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ (ចុចអាន)
១៣៖ គណៈកម្មការទន្លេមេគង្គ ព្រមានពីការវាយប្រហារដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ មកលើប្រទេសកម្ពុជា (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុតព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីការពារសិទ្ធិមនុស្សក្នុងទីក្រុងហុងកុងរបស់ចិន (ចុចអាន)
២៖ ការសាងសង់លំនៅឋានអ៊ីស្រាអែល លើដែនដីប៉ាឡេស្ទីន នៅតែជាទង្វើខុសច្បាប់, នេះបើតាមការិយាល័យ សិទ្ធិមនុស្ស UN (ចុចអាន)
៣៖ ប្រធានាធិបតីអាមេរិកចេញបញ្ជា «បញ្ជូនកងទ័ព ប្រព័ន្ធរ៉ាដា និងគ្រាប់មីស៊ីលបន្ថែមទៀតទៅអារ៉ាប៊ីសាអូឌីត» (ចុចអាន)
៤៖ ចិនទទួលជោគជ័យក្នុងការបាញ់បញ្ជូនផ្កាយរណប ប្រមាណ២គ្រឿងទៀតទៅកាន់គន្លងតារាវិថី (ចុចអាន)
៥៖ វៀតណាមចុះកិច្ចព្រមព្រៀងជាមួយ Google ក្នុងការអភិវឌ្ឍទូរទស្សន៍ឆ្លាតវៃ ដើម្បីប្រជែងក្រុមហ៊ុនធំៗដូចជា Sony និង LG (ចុចអាន)
៦៖ សហរដ្ឋអាមេរិក៖ «អ៊ីរ៉ង់មានមហិច្ឆតាគ្រប់គ្រងតំបន់មជ្ឈិមបូព៌ាទាំងមូល និងអាចទិញសព្វាវុធបន្ថែមពេលផុតទណ្ឌកម្ម UN ឆ្នាំ២០២០» (ចុចអាន)
៧៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo អាចនឹងលាលែងចេញពីតំណែង ចំពោះមុខការស៊ើបអង្កេតលើលោក ដូណាល់ ត្រាំ (ចុចអាន)
៨៖ អង្គការលើកលែងទោស៖ បាតុករ១០៦នាក់ ត្រូវបានសម្លាប់ក្នុងបាតុកម្មប្រឆាំងការដំឡើងតម្លៃប្រេង នៅអ៊ីរ៉ង់ (ចុចអាន)
៩៖ តួកគី នឹងបញ្ជូនអ្នកទោស ISIS ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ នៅត្រឹមចុងឆ្នាំនេះ (ចុចអាន)
១០៖ លោក ឌូតឺតេ នឹងហាមឃាត់ការនាំចូលក៏ដូចជាការប្រើប្រាស់ «បារីអេឡិចត្រូនិច» នៅក្នុងប្រទេសហ្វីលីពីន (ចុចអាន)