(ភ្នំពេញ)៖ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា យុវជន-យុវនារីមួយក្រុម បានរួមគ្នាបង្ហាញនូវផលវិបាក នៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ដោយគិតជាមធ្យមមានពលរដ្ឋខ្មែរចំនួន៥នាក់បានស្លាប់ និងរបួស១៣នាក់ក្នុងមួយថ្ងៃ។
កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ បណ្ដាលមកពី ការបើកបរដោយមិនពាក់មួកសុវត្ថិភាព ដោយក្នុងនោះមានរហូតដល៧៨%, ការបើកបរហួសល្បឿនកំណត់។ ដើម្បីបញ្ចៀស និងការបន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ យុវជន-យុវនារីមួយក្រុមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ពាក់អាវស ចូលរួមក្នុងយុទ្ធនាការ «ដើរដោយសុវត្ថិភាព» ដែលនឹងរៀបចំឡើង នៅថ្ងៃអាទិត្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងយុទ្ធនាការ «ដើរដោយសុវត្ថិភាព» នឹងចូលរួមបញ្ជ្រាបចំណេះដឹងអំពីចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍, កត្តាដែលបង្កឲ្យគ្រោះថ្នាក់, ការបើកបរដោយគោរពច្បាប់ចរាចរណ៍ និងកត្តាផ្សេងៗជាច្រើនទៀត ដល់ប្រជាពលរដ្ឋ។
សូមជម្រាបថា យុទ្ធនាការ «ដើរដោយសុវត្ថិភាព» នឹងរៀបចំដំណើរឆ្ពោះពី មុខវត្តបទុមវតី សំដៅទៅកោះពេជ្រ នឹងចាប់ផ្ដើមពីម៉ោង៧៖០០នាទីព្រឹក។ រួមគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចូលរួមក្នុងយុទ្ធនាការ «ដើរដោយសុវត្ថិភាព» ទាំងអស់គ្នា៕