(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានផ្ញើព្រះរាជសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ បានទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីសហព័ន្ធសន្តិភាពសកល ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងព្រះរាជសារលិខិត របស់ព្រះមហាក្សត្របានសរសេរថា «ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃនេះ និងសូមកោតសរសើរដ៏កក់ក្តៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គទេសក៍ដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខ សន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិ រីកចម្រើនលើគ្រប់វិស័យ ដែលទទួលបាននូវភាពល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ជាពិសេសបានចូលរួមចំណែក កសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ»

សូមអានព្រះរាជសារលិខិតទាំងស្រុង៖