(ភ្នំពេញ)៖ ដោយហេតុមើលឃើញពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជាកើតឡើងគួរឲ្យបារម្ភនោះ តារាចម្រៀង ខេម និងពិធីការិនី ខៀវ សាន សាណា បានរួមគ្នាអំពាវនាវដល់ប្រជាពលរដ្ឋ សូមរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងចូលរួមយុទ្ធនាការ «ដើរដោយសវុត្ថិភាព» ដើម្បីបញ្ជ្រាបនូវការយល់ដឹង ពាក់ព័ន្ធនឹងបញ្ហាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជាផងដែរ។
តារាចម្រៀង ខេម និងពិធីការិនី សាណា ក៏បានអំពាវនាវឲ្យអ្នកចូលរួមពាក់អាវស នៅក្នុងយុទ្ធនាការ «ដើរដោយសវុត្ថិភាព» នៅកោះពេជ្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះផងដែរ៕