(ភ្នំពេញ)៖ លោក ម៉ៅ ស៊ីម ជាកសិកររស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង គឺជាឧទាហរណ៍ជាក់ស្តែងមួយដែលបង្ហាញថា សំណាងពិតជាមានមែន ក្រោយពីលោកត្រូវរង្វាន់ទឹកប្រាក់សុទ្ធ៤០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីពេលថ្មីៗនេះ។
លោកថា៖ «ពេលដែលខ្ញុំមកពីធ្វើស្រែអស់កម្លាំង ខ្ញុំគ្មានចង់ធ្វើអីក្រៅពីផឹកភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មួយកំប៉ុងទេ។ ដំបូងខ្ញុំទិញតែមួយកំប៉ុងទេ ហើយកំប៉ុងនោះខ្ញុំគាស់ត្រូវឈ្នះ១ម៉ឺនរៀល។ ខ្ញុំឃើញបែបនេះក៏នឹកចង់ល្បងផ្សងយកសំណាងធំម្តងទៀត ក៏ទៅដូរយកលុយ១ម៉ឺននោះទៅទិញវើក WURKZ ថែមមួយកំប៉ុងទៀត។ ចិត្តគិតហើយ តែការពិតគឺស្មានមិនដល់ឡើយ ខ្ញុំគាស់ឆាច់បាន៤០លានរៀល ហើយគិតៗទៅធ្វើស្រែ៧ទៅ៨ឆ្នាំហើយមិនដែលមានលុយសល់អីទេ បែរមកមានបានដោយសារភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទៅវិញ»។
លោក ស៊ីម កំពុងគិតថា លុយ៤០ម៉ឺននេះ នឹងយកទៅធ្វើផ្ទះឱ្យបានសមរម្យ ឬទិញគោយន្តដើម្បីទុករកស៊ីជិតៗគ្រាន់បានជួបជុំប្រពន្ធរបស់លោករាល់ថ្ងៃ ពីព្រោះបច្ចុប្បន្ននេះបញ្ហាខ្វះខាតខាងជីវភាពបង្ខំឲ្យលោកត្រូវបែកពីភរិយាជាញឹកញយ៕