(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក Dmitry Yuryevich Tsvetkov ឯកអគ្គរដ្ឋទូតរុស្សី និងលោក lva Nikolaevich Stadchenko អនុពន្ធយោធារុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
កិច្ចពិភាក្សាគ្នានេះ ក្នុងការពង្រឹងទំនាក់ទំនង នៃការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ឱ្យកាន់ល្អថែមទៀត៕