(ភ្នំពេញ)៖ គណៈកម្មការប្រឡងជ្រើសរើស និស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស បានចេញសេចក្តីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើស បេក្ខជនចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស (DES) នៅសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
កាលបរិច្ឆេទទទួលពាក្យប្រឡង ចាប់ផ្តើមចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៧៖០០នាទី នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។ ខណៈការប្រឡងជ្រើសរើស នឹងរៀបចំឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន៖