Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដោយសារតែក្រុមហ៊ុនអ៊ីនធឺណេត «Y5net» លើកដែកបំពង់ទីបប៉ះខ្សែភ្លើង

20-11-2019 14:24

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ មានករណីលោតឌីស្យុងទ័រទ្វារ ចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយទី២ (GS2) ទៅរោងចក្រអគ្គិសនី CEP ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅអនុស្ថានីយទី៩ (GS9)។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា មូលហេតុបណ្ដាលមកពីក្រុមហ៊ុនអ៊ីនធឺណេត Y5net បានលើកដែកបំពង់ទីប ប៉ះខ្សែបណ្ដាញតង់ស្យុងខ្ពស់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិត នៅក្នុងខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស បានធ្វើការស្តារប្រព័ន្ធ និងភ្ជាប់ចរន្តអគ្គិសនី ឲ្យអតិថិជនមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញទាំងស្រុង នៅវេលាម៉ោង១២៖៤៣នាទីថ្ងៃត្រង់។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕