Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចពិជ័យសេនា ទៀ បាញ់៖ ការទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល ជាលើកកម្ពស់កិត្យានុភាព និងមោទនភាពជាតិខ្មែរ (Video inside)

20-11-2019 14:01

(ភ្នំពេញ)៖ ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដមដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការផ្តល់ពានរង្វាន់នេះពិតជាបង្ហាញពីការផ្ដល់តម្លៃ និងមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដម ចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាំឱ្យប្រទេសកម្ពុជា សម្រេចបាននូវសុខសន្តិភាព សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។

សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរ និងអបរអរសាទរយ៉ាងស្មោះអស់ ពីដួងចិត្តជូនចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយការទទួលពានរង្វាន់នាពេលនេះ មិនត្រឹមតែផ្តល់នូវមហាកិត្តិយសចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់នូវកិត្យានុភាព និងមោទនភាពជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរនៅទូទាំង។

សម្តេចបានថ្លែងថា «យើងខ្ញុំទាំងអស់ សូមសម្តែងការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលមានគុណបំណាច់ដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គទេសក៍ នយោបាយមួយរូប ដែលបានដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ក្នុងការបញ្ចប់ភ្លើងសង្គ្រាម កសាងសុខសន្តិភាព និងធ្វើការអភិវឌ្ឍន៍ ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ លើកស្ទួយផលប្រយោជន៍ និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការកសាងទំនាក់ទំនង ការស្វែងរកសន្តិភាពដែលជាការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក»

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរបវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕