(ភ្នំពេញ)៖ ដោយសង្កេតឃើញថា ជី ថ្នាំ និងសម្ភារកសិកម្ម ជាតម្រូវការសម្រាប់វិស័យកសិកម្ម នៅមានកំរិតនោះ ក្រុមហ៊ុនកសិកម្មរបស់ជប៉ុនមួយ ដែលបានដំណើរការអាជីវកម្ម រយៈពេលជាង៥ឆ្នាំ ឈ្មោះថា ក្រុមហ៊ុន ហាយ៉ាស៊ីដា យេផេន អេហ្គ្រីខលឈ័រ (HJA) បានបង្ហាញលក្ខណៈពិសេសៗរបស់ខ្លួន ឆ្លើយតបទៅនឹងស្ថានភាពកសិកម្មបច្ចុប្បន្ននេះ។
លក្ខណៈពិសេសៗរបស់ក្រុមហ៊ុន ហាយ៉ាស៊ីដា យេផេន អេហ្គ្រីខលឈ័រ ដែលមានធនធានឆ្លើយតបទៅនឹងស្ថានភាពកសិកម្មនៅកម្ពុជានាពេលបច្ចុប្បន្នមានដូចជា៖
*ទី១៖ អ្នកឯកទេសកសិកម្មជនជាតិជប៉ុន៖ លោកដុកទ័រ Nabeshima Katsuhito ជាអគ្គនាយកក្រុមហ៊ុន ហើយក៏ជាអ្នកឯកទេសផ្នែកកសិកម្ម ដែលលោកតែងតែចុះធ្វើកិច្ចការងារកសិកម្មដោយ ផ្ទាល់ ជាមួយអ្នកផលិតដើម្បីផ្តល់ការប្រឹក្សាបច្ចេកទេសដាំដុះចាប់ផ្តើមពីការដាំដុះដំបូង រហូតដល់ការប្រមូលផល។ ជាពិសេស កត្តាទប់ស្កាត់ជំងឺ និងវិធីដោះស្រាយបញ្ហាការដាំដុះផងដែរ, មកទល់ពេលនេះគាត់បានចុះអនុវត្តការងារបច្ចេកទេសកសិកម្ម ស្ទើរគ្រប់ខេត្តក្រុង និង ប្រភេទដំណាំ។
*ទី២៖ ទ្បាបូវិភាគសំណាកដីកសិកម្ម៖ HJA ជាក្រុមហ៊ុនឯកទេសកសិកម្មដំបូងគេក្នុងប្រទេសកម្ពុជា ដែលធ្វើកិច្ចការបច្ចេកទេសកសិកម្មបែបទំនើប និងជាក់លាក់។ ក្នុងនោះមានសេវាកម្មវិភាគសំណាកដីកសិកម្ម ដែលផ្តល់ជូនអត្ថប្រយោជន៍ឱ្យបានដឹងច្បាស់អំពីគុណភាព និងតំរូវការសារធាតុចិញ្ចឹមក្នុងដី និងសារធាតុចាំបាច់សំរាប់ការដាំដុះក្នុងដី។
ជាពិសេសសេវាកម្មបន្ទាប់ក្រោយការវិភាគសំណាកដី HJA ក៏មានដុកទ័រកសិកម្មដើម្បីធ្វើការរៀបចំរូបមន្តប្រើប្រាស់ជី ឬកែសម្រួលសារធាតុដែលពុំចាំបាច់ និងបំពេញបន្ថែមបរិមាណសារធាតុដែលចាំបាច់ចូល ដែលជាកត្តាជួយកាត់បន្ថយថ្លៃដើមផលិតមិនបង្កឱ្យមានការចំណាយដែលខ្ជះខ្ជាយ ហើយមិនប៉ះពាល់សុខភាពដី អ្នកផលិត និងអ្នកបរិភោគថែមទៀតផង។
*ទី៣៖ ជីសរីរាង្គ និងសុវត្ថិភាពគ្រប់ប្រភេទ៖ សព្វថ្ងៃនេះក្រុមហ៊ុនបាននាំចូលជីសរីរាង្គ និងសុវត្ថិភាពពីប្រទេសជប៉ុនដោយផ្ទាល់ និងបានចុះបញ្ជីការត្រឹមត្រូវ សម្រាប់ផ្គត់ផ្គង់តំរូវការទីផ្សារក្នុងស្រុក ដែលអាចប្រើប្រាស់បានលើគ្រប់ប្រភេទដំណាំ។
ដើម្បីរក្សាបាននូវគុណភាព និងប្រសិទ្ធភាពការប្រើប្រាស់របស់អ្នកផលិតទើប រាល់ផលិតផលរបស់ក្រុមហ៊ុន HJA ទាំងអស់ពុំមានលក់នៅតាមដេប៉ូចែកចាយជីថ្នាំនោះទេ រាល់អតិថិជនដែលមានបំណងចង់ទិញផលិតផលមកប្រើប្រាស់នោះ ត្រូវធ្វើការទៅទិញដោយផ្ទាល់ពីក្រុមហ៊ុន ដែលក្រុមហ៊ុនផ្តល់ជូនការប្រឹក្សារអំពីការប្រើប្រាស់ និងបរិមាណឱ្យសមស្របតាមស្ថានភាពរបស់រុក្ខជាតិ។ ប្រភេទជីថ្នាំកសិកម្មរបស់ក្រុមហ៊ុន HJA មានទាំងគោក និងទឹក។ ជាពិសេសជីសំរាប់កែប្រែដី ឬជំនួយដីដែលខូចរិចរិលឱ្យក្លាយជាដីដែលអាចប្រើប្រាស់បានទ្បើងវិញថែមទៀតផង។
*ទី៤៖ គ្រឿងចក្រកសិកម្ម ដើម្បីសម្រួលការងារធ្វើដោយដៃ និងបង្កើនចង្វាក់ផលិតកម្មក្រុមហ៊ុន បាននាំចូលឧបករណ៍ដើម្បីជួយសំរាប់រយះពេលវែង និងខ្លី មួយចំនួនដូចជា ម៉ាស៊ីនពូនរងដាំបន្លែ,ម៉ាស៊ីនដាំបន្លែលើរង, ម៉ាស៊ីនបាចជីម្សៅ, ម៉ាស៊ីនបាចជីកំប៉ុស, ឧបករណ៍សាបគ្រាប់ពូជបន្លែ, ត្រាក់ទ័រព្យួរ, អេស្ការជាដើម៕
Facebook: https://www.facebook.com/HJA.agriculture/
រាល់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន និង សេវាកម្មផ្សេងអាចចូលទៅកាន់Facebook Page របស់ HJA៖ Hayashida Japan Agriculture ឬ លេខទំនាក់ទំនង៖ 061 666 212 / 081 666 965 / 061 666 209 ឬអាសយដ្ឋាន៖ ផ្ទះលេខ176 ផ្លូវ430 សង្កាត់ ទួលទំពូង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ https://goo.gl/maps/3PfoNbDdYbhATokV7