(ស្វាយរៀង)៖ ព្រោះតែភ្លើងប្រចណ្ឌស្ត្រីម្នាក់ ស្ទើរក្លាយជាឃាតកសម្លាប់ប្តីខ្លួនឯង ដោយហ៊ានទាញញញួរមកវាយក្បាលប្តីជាច្រើនញញួរ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារមួយនេះបង្កឡើងដោយឈ្មោះ ឡៅ សាម៉ាច ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង មូលហេតុដោយសារតែភ្លើងប្រចណ្ឌ បានទាញយកញញួរមកវាយឈ្មោះ សូ សារិត ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (ជាប្តី) ជាច្រើនញញួរចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។
ប្រភពបានបន្តទៀតថា ភ្លាមៗនោះដែរជនរង គ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូន ទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ហើយជនសង្ស័យសមត្ថកិច្ចកំពុង ស្រាវជ្រាវដើម្បីធ្វើសំណុំរឿងតាមនិតិវិធីច្បាប់៕