(កោះកុង)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងឯកសាររថយន្ត ធ្វើការណែនាំដល់អ្នកបើកឱ្យចេះគោរពច្បាប់ចរាចរ ចេះយល់យោគគ្នាក្នុងពេលបើកបរ ដើម្បីសុវត្ថិភាព និងការពារអាយុជីវិតអ្នកធ្វើដំណើរ។
បើតាមលោក ឈឹម ចិន បានថ្លែងថា ការចុះប្រតិបត្តិការណ៍ថ្ងៃនេះ គណៈកម្មការចុះចម្រុះ ធ្វើការត្រួតពិនិត្យទៅលើឯកសាររបស់រថយន្ត លក្ខណៈបច្ចេកទេសរថយន្ត និងណែនាំដល់ម្ចាស់រថយន្ត ឱ្យចេះគោរពច្បាប់ចរាចរ បើកបរឱ្យមានការប្រុងប្រយ័ត្ន គិតពីសុវត្ថិភាពខ្លួនឯង និងសុវត្តិភាពអ្នកដ៏ទៃ ព្រោះគ្រោះថ្នាក់ចរាចរ មើលមិនឃើញទេ វាអាចកើតមានក្នុងរយៈពេលមួពព្រិកភ្នែក។ ដូច្នេះ អ្វីដែលសំខាន់ គឺណែនាំ ឱ្យគាត់ជាអ្នកបើកបរចេះគោរពច្បាប់ចរាចរណ៍ មិនត្រូវប្រើប្រាស់សារធាតុញៀនគ្រឿង គ្រឿងស្រវឹងឡើយ ព្រោះទាំងអស់នេះ ដែលអាចបង្កគ្រោះថ្នាក់។
លោក ឈឹម ចិន បានបន្តថា ការចុះប្រតិបត្តិការណ៍ថ្ងៃនេះ ដោយមានការអនុវត្តន៍ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង បានដាក់ផែនការមន្ទីរជំនាញ ដែលពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យរាល់រថយន្តដែលខ្វះឯកសារមិនគ្រប់លក្ខណៈបច្ចេកទេស និងត្រួតពិនិត្យ ទៅរថយន្តដឹកលើសទម្ងន់ ដែលបណ្តាលឱ្យខូចផ្លូវសាធារណៈបណ្តាល ឱ្យបាត់សក្តានុពលសោភណ្ឌភាពក្រុង-ខេត្ត និងបង្កឱ្យមានគ្រោះថ្នាក់ចរាចរ ជាបន្តបន្ទាប់ ដូច្នេះអាជ្ញាធរ និងក្រុមជំនាញត្រូវចុះអនុវត្តន៍ នូវគោលការណ៍ចរាចណែនាំ ដើម្បីបញ្ជៀសរាល់បញ្ហារគ្រោះថ្នាក់ចរាច។
លោកបានបន្ថែមថា ការចុះប្រតិបត្តិការណ៍ របស់គណៈកម្មការចម្រុះក្រុង បានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងធ្វើការណែនាំដល់ អ្នកបើកបរបានច្រើនគួរឱ្យគត់សម្គាល់ ហើយបើតាមការត្រួតពិនិត្យទៅលើកឯលសាររថយន្ត និងបច្ចេកទេសឃើញពួកគាត់មានការយល់ដឹងច្រើន ក្នុងការបើកបរ។
លោកអភិបាលរងក្រុង បានអំពាវរនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមឱ្យបើកបរគោរពច្បាប់ចរាចទាំងអស់គ្នា ដើម្បីសុវត្តិភាព និងការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ៕