គ្រឿងញៀនបំផ្លាញអនាគតអ្នក! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា៖ បង្ក្រាប២២ករណី ឃាត់ខ្លួន៤២នាក់
18-11-2019 19:01
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ក្នុងនោះករណីប្រើប្រាស់៩ករណី និងជួញដូរ១៣ករណី ឃាត់ខ្លួនជនសង្ស័យ៤២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨,៥៨៣រណី ឃាត់មនុស្ស១៧,៩៥៧នាក់ (ស្រី១,១៨៤នាក់) ក្នុងនោះមានជនបរទេស៣៨១នាក់ (ស្រី៦៣នាក់)៕