(ក្រចេះ)៖ បុរសម្នាក់ផឹកស្រាស្រវឹងជោក ហើយខឹងប្រពន្ធផងនោះ ក៏យកដែកកេះដុតម៉ាស៊ីនអារឈើចោល តែបែរជាបណ្តាលឱ្យឆេះរាលដល់ប្រពន្ធ និងឆេះជើងដៃខ្លួនឯង បណ្ដាលឱ្យរងបួសធ្ងន់ ឯបុរសជាប្ដីក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួន។
យោងតាមរបាយរណ៍ ហេតុការណ៍នេះកើតឡើងនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជនរងគ្រាះជាប្រពន្ធមានឈ្មោះ ឈុំ ស្រីនាង អាយុ៣៣ឆ្នាំ រងរបួសឆេះរោលពេញដងខ្លួន។ ចំណែកប្ដីមានឈ្មោះ កែវ ប៊ុនឡុង អាយុ៣៨ឆ្នាំ រងរបួសឆេះរោលត្រង់ជើងនឹងដៃទាំសងខាង។
ពេលដែលជនសង្ស័យបានមកពីផឹកស្រាស្រវឹងបានមកដល់ផ្ទះ ពេលនោះជនរងគ្រោះជាប្រពន្ធបានប្រេីជនសង្ស័យឱ្យទៅជៀរជ័រកៅស៊ូ ស្រាប់តែជនសង្ស័យបានខឹងយ៉ាងខ្លាំង រួចបានយកសាំងទៅចាក់ចូលម៉ាស៊ីនអារឈេីបម្រុងអារជេីងសសរផ្ទះខ្លួនឯង តែត្រូវបានជនរងគ្រោះស្ទុះទៅឃាត់ចាប់ទាញធុងសាំងនោះ ហើយសាំងក៏កំពប់ពេញខ្លួនទាំងប្តី និងប្រពន្ធ ស្រាប់តែប្តីខឹងប្រពន្ធកាន់តែខ្លាំង ក៏បានយកដែកកេះដុតម៉ាស៊ីននោះ ស្រាប់តែឆាបឆេះរាលដាលដល់ប្រពន្ធឆេះរោលពេញខ្លួន ចំណែកប្តីឆេះរោលដៃនិងជេីងទាំងសងខាង។
ភ្លាមៗនោះដែរ សមត្ថកិច្ចបាននាំជនរងគ្រោះជាប្រពន្ធ យកទៅព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ចាម។
ចំណែកប្តីត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួន និងឲ្យសម្រាកព្យាបាលនៅអធិការដ្ឋាននគរបាលស្រុកស្នួលបណ្តោះអាសន្នដេ ីម្បីបន្តនីតិវិធីច្បាប់៕