(កណ្ដាល)៖ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ដើម្បីឲ្យខេត្តកណ្តាលមានការអភិវឌ្ឍប្រកបដោយចីរភាព មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរៀងៗខ្លួន។
លោកលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាលលើកទី៦ អាណត្តិទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា។
សាររបស់លោកអភិបាលខេត្ត គឺដើម្បីឲ្យខេត្តកណ្តាល មានការអភិវឌ្ឍប្រកបដោយចីរភាពនោះ ក្នុងនាមទាំងអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់ លើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។
លើសពីនេះ ការចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋានរបស់មន្ត្រីរាជការ ពិតជាមានសារសំខាន់ណាស់ក្នុងការដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋមានភាពងាយស្រួលប្រកបដោយប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន ភាពឆាប់រហ័សឆ្លើយតប អោយទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕