(កំពត)៖ អ្នកស្រី ណើ ចាន់ត្រា ម្ចាស់ដេប៉ូគ្រឿងសម្អាង «NNP» ផ្តាច់មុខប្រចាំខេត្តកំពត និងជាស្រ្តីដែលមានសមត្ថភាពដឹកនាំស្រ្តីជាច្រើននាក់ឲ្យជោគជ័យ
បានចែករំលែកបទពិសោធន៍ ក្នុងការដាក់ទុនជាមួយគ្រឿងសម្អាង «NNP» តាំងពីបាតដៃទទេ រហូតមានចំណូលរាប់ម៉ឺនដុល្លារ និងមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយនឹកស្មានមិនដល់។ ស្រ្តីសហគ្រិនវ័យក្មេង អ្នកស្រី ណើ ចាន់ត្រា បានលើកឡើងថា «ការដាក់ទុនជាមួយគ្រឿងសម្អាង NNP បានធ្វើឲ្យខ្ញុំ មានទ្រព្យសម្បត្តិ និងភាពជោគជ័យមកដល់សព្វថ្ងៃនេះ »។ នេះជាសមិទ្ធផលដ៏ធំធេង ដែលលោកស្រី និងស្វាមី បានតស៊ូ និងប្រឹងប្រែងរួមគ្នា ជាមួយគ្រឿងសម្អាង «NNP» ដែលនាំភាពជោគជ័យដល់ពួកគាត់ពិតៗ មិនបានសម្តែងឡើយ។ នេះជាការលើកឡើងរបស់ អ្នកស្រី ណើ ចាន់ត្រា ម្ចាស់ដេប៉ូគ្រឿងសម្អាង «NNP» ផ្តាច់មុខប្រចាំខេត្តកំពត លើកឡើងនៅក្នុងសិក្ខាសាលាដ៏ធំមួយ រៀបចំធ្វើនៅទឹកដីខេត្តកំពត ដោយមានសិក្ខាកាមជាច្រើននាក់ចូលរួមយ៉ាងច្រើនកុះករ។
សិក្ខាសាលានេះ បានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពី អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមីផងដែរ។
អ្នកស្រី ណើ ចាន់ត្រា បានប្រាប់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្ហាញគន្លឹះ រកស៊ីដល់នារីទាំងអស់ ឈានឆ្ពោះទៅរកភាពជោគជ័យ និងលុបបំបាត់ភាពភ័យខ្លាច ក្នុងការចេញមុខធ្វើជំនួញ ម្យ៉ាងទៀតវាក៏ជាឱកាសជួបជុំ ចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក។
ក្នុងបទសម្ភាសជាមួយក្រុមអ្នកយកព័ត៌មាន Fresh News, អ្នកស្រី ណើ ចាន់ត្រា និងស្វាមី បានរៀបរាប់ឲ្យដឹងថា «ការដាក់ទុនជាមួយ ជាមួយគ្រឿងសម្អាង NNP គឺបានផលពិតៗ ជោគជ័យពិតៗ»។
ជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដែរនោះ ស្រ្តីជោគជ័យចំនួន៣រូបទៀត បានចែករំលែកភាពជោគជ័យរបស់ខ្លួនថា ជីវិតរបស់ពូកគាត់ គឺសុទ្ធតែផ្តើមចេញពី ស្រ្តីមេផ្ទះដែលមានប្រាក់ចំណូលតិចតួច និងស្ទើរតែគ្មានប្រាក់ចំណូលទាល់តែសោះ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដោយសារតែមូលហេតុនេះហើយ បានជាធ្វើឲ្យស្រ្តីទាំង៣រូបនេះ សម្រេចចិត្តស្វែងរកអនាគតថ្មី តាមរយៈការប្រកបរបរផ្ទាល់ខ្លួន គឺចាប់ផ្ដើមជំនួញជាមួយ NNP។
ក្រោយបោះទុនជាមួយ NNP ជីវិតរបស់ស្រ្តីមេផ្ទះទាំង៣រូបនេះ ក៏ចាប់ផ្តើមផ្លាស់ប្តូរពីស្រ្តីដែលគ្មានប្រាក់ចំណូល មកជាស្រ្តីដែលមានប្រាក់ចំណូលរាប់ពាន់ដុល្លារក្នុងមួយខែៗ។
ក្រឡេកមកស្តាប់ការរៀបរាប់របស់អ្នកស្រី ម៉េង ចិន្តា និងស្វាមីវិញម្តង, ស្វាមីរបស់លោកស្រី ម៉េង ចិន្តា បានឲ្យដឹងថា ការបោះទុនជាមួយគ្រឿងសម្អាង «NNP» បានធ្វើឲ្យគាត់ និងភរិយា មានជីវភាពល្អប្រសើរជាមុន និងមានប្រាក់ចំណូលអាចសងបំណុលគេបាន និងអាចមានប្រាក់ចំណូលសម្រាប់ជួយ ដល់ការសិក្សាររបស់កូនៗបាន។ អ្នកស្រី ម៉េង ចិន្តា វិញបានប្រាប់ទាំងទឹកភ្នែកថា បើគ្មាន «NNP» លោកស្រីប្រហែល ត្រូវជំពាក់បំណុលគេវ័ណ្ឌ.ក និងគ្មានជីវភាពធូរធារដូចពេលនេះឡើយ។
ចំពោះអ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានបញ្ជាក់ថា បច្ចុប្បន្ននេះមាននារីប្រមាណ៦ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP នៅគ្រប់២៥រាជធានីខេត្ត។ អ្នកស្រីបានលើកឡើងថា ស្រ្តីភាគច្រើន ដែលជោគជ័យក្នុងការចាប់អាជីវកម្មជាមួយ NNP គឺជាស្រ្តីមេផ្ទះ ហើយមិនមានមុខរបរច្បាស់លាស់។ លោកស្រីសម្តែងអារម្មណ៍សប្បាយរីករាយ ដែលឃើញស្រ្តីដែលចាប់ដៃគូជាមួយ NNP ជោគជ័យគ្រប់ៗគ្នា។
បន្ថែមពីលើនេះ អ្នកស្រី ទ្រី ដាណា ក៏បានថ្លែងការអរគុណចំពោះតំណាងដេប៉ូ និងតំណាងចែកចាយរបស់ NNP ប្រមាណជា៦ម៉ឺននាក់ ដែលបានជឿទុកចិត្ត និងបោះទុនជាមួយផលិតផលរបស់អ្នកស្រី។ អ្នកស្រី ទ្រី ដាណា អះអាងថា NNP មិនធ្វើឲ្យបងប្អូនខកបំណងឡើយ NNP នឹងនាំបងប្អូនស្រ្តីទាំងអស់ ឆ្ពោះទៅរកភាពជោគជ័យគ្រប់គ្នា។
គួរបញ្ជាក់ថា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូលផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP បានពង្រីកវិសាលភាពរបស់ខ្លួន នៅទូទាំង២៥រាជធានីភ្នំពេញ បច្ចុប្បន្ននេះមាននារីប្រមាណ៦ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP។ ក្រៅពីបើកជំនួញ ផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាបាន បើកអាជីវកម្មថ្មី ស្រឡាងថ្មីបន្ថែមមួយទៀត គឺហាងមាស ពេជ្រ និងគ្រៀងអលង្ការ «ដាណាលក់គ្រឿអលង្ការ» ហើយអាជីវកម្មមួយនេះ ក៏កំពុងតែរីកចម្រើន និងមានការគាំទ្រពី អតិថិជន ដោយនឹកស្មានមិនដល់ឡើយ៕