(ភ្នំពេញ)៖ នៅម៉ោង៤ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួនពីសម្ដេច នៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយជាពន់ពេកចំពោះការសោយទិវង្គតរបស់ព្រះរាម នរោត្តម បុប្ផាទេវី។
* សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃកាន់ព្រះរាជមរណទុក្ខចំពោះការសោយទិវង្គតរបស់ព្រះរាម នរោត្តម បុប្ផាទេវី។ តាមក្រសួងស្ថាប័ននានា ត្រូវបង្ហូតទង់ជាតិចុះពាក់កណ្តាលដង។
* សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញដឹកនាំសមាជិករាជរដ្ឋាភិបាលចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះរាម នរោត្តម បុប្ផាទេវី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសោយទិវង្គតរបស់ព្រះរាម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់នូវធនធានមនុស្សរស់ផ្នែកវប្បធម៌ដ៏សំខាន់របស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាជាចលនារបស់ជាតិយ៉ាងធំ ជាពិសេសនៅពេលមានការប្រកួតកីឡាម្តងៗមានការចូលរួមយ៉ាងច្រើនកុះករពីយុវជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡារីកចម្រើន ត្រូវមានការគាំទ្រ ការលើកទឹកចិត្ត និងការតាំងចិត្តពីកីឡាករផ្ទាល់តែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនី អត្តពលិកថា ការចាញ់ឈ្នះជារឿងធម្មតា តែកុំឱ្យព្រោះតែភាពចង់ឈ្នះនាំមកនូវភាពអាម៉ាស់។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កីឡាករ កីឡាករិនី អត្តពលិក កុំបំពានទៅលើក្រិតក្រមរបស់កីឡា រហូតទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនី អត្តពលិកថា ការចាញ់ឈ្នះជារឿងធម្មតា តែកុំឱ្យព្រោះតែភាពចង់ឈ្នះនាំមកនូវភាពអាម៉ាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវហ៊ានទទួលយកនូវការពិតលើវប្បធម៌។ ក្នុងនោះដូចជា ការរាំវង់ រាំឡាំលាវ និងសារាវ៉ាន់ គឺជារបស់ឡាវ ដែលត្រូវហ៊ានទទួលស្គាល់ការពិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលុបបំបាតទ័ពព្រៃមិនមែនជារឿងងាយស្រួលនោះឡើយ ខណៈប្រទេសជាច្រើនមិនទាន់អាចលុបបំបាត់ទ័ពព្រៃ បាននោះឡើយ។ ក្នុងន័យនេះ គឺសម្តេចតេជោ ហ៊ុន សែន ចង់បង្ហាញពីគុណតម្លៃនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុង ដោយនាំចូលទ័ពខ្មែរក្រហមមករស់ជាមួយរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសង្ឃឹមច្រើនលើកីឡាប្រដាល់ដែលអាចដណ្តើមបានមេដាយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដល់កីឡាករ កីឡាការិនី អត្តពលិក ត្រូវគោរពវិធានរបស់កីឡា បើលេងបាល់ទាត់តែបាល់ កុំទាត់ជើងគេ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់កីឡាករ កីឡាការិនី និងអត្តពលិក កុំប្រើប្រាស់សារធាតុបំប៉នកម្លាំង ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈវិស័យកីឡានេះ ត្រូវរក្សាឱ្យបាននូវតម្លៃជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយ ដែលកីឡាករ កីឡាការិនី និងអត្តពលិកខ្មែរ ទោះបីចាញ់ ឬឈ្នះ នៅតែទទួលយក ដោយមិនធ្វើចរិតក្រអើតក្រទម។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ៅង ១៧៖១០នាទីនាល្ងាចថ្ងៃដដែលនេះ, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News។