(កូរ៉េ)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បន្ដនាំគ្នាបង្ហោះសារ និងវីដេអូក្នុងបណ្ដាញសង្គម Facebook ដើម្បីត្រៀមចាំទទួលស្វាគមន៍ចំពោះវត្តមាន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងអញ្ជើញទៅជួបសំណេះសំណាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

ពលករខ្មែរទាំងអស់នោះ បានបញ្ជាក់ទៀតថា ប្រសិនបើពួកគេមានឱកាសនឹងបានសុំថតរូប និងឱបសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដោយក្ដីស្រលាញ់ពេញចិត្តជាទីបំផុត ព្រោះពួកគាត់មិនដែលបានជួបសម្ដេចផ្ទាល់នោះឡើយ ក្នុងមួយឆាកជីវិតនេះ។

ពួកគាត់ ក៏មិនភ្លេចនូវការអំពាវនាវដល់ពលករខ្មែរផ្សេងទៀត កុំភ្លេចមកចាំទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ឲ្យបានច្រើនកុះករ ដើម្បីអាចជម្រាបពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃជូនដល់សម្ដេចផងដែរ៕