(កំពង់ធំ)៖ សាលារៀនឯកជន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយបង្កើនសមត្ថភាពដល់សិស្សានុសិស្សបន្ថែមលើចំណេះ និងបង្កើតភាពក្លាហាន ឈានទៅការទទួលបានចំណេះដឹងបន្ថែម តាមកមម្មវិធីសិក្សាថ្មីៗរបស់ក្រសួងអបរំ យុវជន និងកីឡា។
ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិស្សានុសិស្សជាង ៤០០នាក់ របស់សាលាអន្តរជាតិគ្រាប់ពូជល្អលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានលើកឡើងថា ការបណ្តុះបណ្តាលគ្រប់ទីកន្លែងទាំងសាលឯកជន និងសាលារដ្ឋ គឺជាគោលដៅអភិវឌ្ឍន៍ធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមការអភិវឌ្ឍប្រទេស ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ការសិក្សានៅក្នុងសាលារដ្ឋតែមួយមុខ ឬសាលាឯកជនក្នុងម៉ោងធម្មតា មិនទាន់ គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះទាមទារឲ្យអាណាព្យាបាលទាំងអស់បញ្ជូនកូនៗដែលទី ស្រឡាញ់របស់ខ្លួនទៅរៀនក្រៅម៉ោងបន្ថែម ដែលអាចឲ្យកុមារ ក៏ដូចជា សិស្សានុសិស្សគ្រប់វ័យអាចទទួលចំណេះដឹងថ្មីៗបន្ថែម ដូចជាចំណេះលើភាសារបរទេស និងលើការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាលើកុំទ្យូទ័រជាដើម។
ជាមួយគ្នានេះ លោកសង្កត់ធ្ងន់ថា «ដើម្បីឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងពេញនោះ គឺគ្រប់សាលារៀន និងថ្នាក់រៀន មាតាបិតាទាំងអស់ ត្រូវចាប់អារម្មណ៍លើកត្តា៤សំខាន់រួមមាន៖
*ទី១ ៖ សាលារៀន ត្រូវរៀបចំតាមស្តង់ដារគុណភាពអប់រំ ទាំងបរិយាកាសថ្នាក់រៀន អនាម័យសាលារៀន ព្រមទាំងលក្ខខណ្ឌ នៃការផ្តល់ចំណេះដឹងប្រកបដោយគុណភាពខ្ពស់
*ទី២ ៖ លោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលដ៏សំខាន់ប្រើប្រាស់យុទ្ធវិធីសាស្រ្តគ្រប់ប្រភេទ ធ្វើឲ្យការផ្ទេរ ចំណេះដឹងទៅកាន់សិស្សបានល្អប្រសើរតាមសមត្ថភាពស្របតាមកម្មវិធីរបស់សាលារដ្ឋ ដែលក្រសួងគិតគូរអនុវត្តន៍ «សាលាជំនាន់ថ្មី» នឹងរៀបចំឲ្យសិស្សានុសិស្សមានការ ប្រឡងចូលរៀនថ្នាក់ពិសេស ដែលទទួលយកតែសិស្សណាប្រឡងជាប់ ដើម្បីធ្វើការណ្តុះបណ្តាល តាមស្តង់ដាអន្តរជាតិ ដែលជាធនធានដ៏សំខាន់ ចូលរួមក្នុងសកម្មភាពសកម្មស្នូលរបស់សង្គម
*ទី៣ ៖ កត្តាមាតាបិតាត្រូវមានការជំរុញ លើកទឹកចិត្តដល់កូនៗ ជាពិសេសផ្តល់ភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្តការហូបចុក ការរាប់អានមិត្ត និងកត្តាឥរិយាបថល្អរបស់គ្រួសារជាគំរូសម្រាប់កូន
*ទី៤ ៖ កត្តាសិស្សខ្លួនឯង គឺត្រូវដឹងថា ខ្លួនស្ថិតក្នុងវ័យសិក្សាមានតួនាទីសំខាន់ទទួលយកចំណេះដឹង ពីលោកគ្រូ អ្នកគ្រូ និងខិតខំសិក្សារៀនសូត្រដោយមានភាពអំណត់តស៊ូ។
ជាចុងក្រោយលោកបានសំណូមពរដល់មាតាបិតាទាំងអស់ ត្រូវបញ្ជូនកូនករៀនឲ្យបានគ្រប់ៗគ្នាដើម្បីអនាគតល្អរបស់ពួកគេ។
លោក ខាត់ សុខអេង ប្រធានសាខាសាលាអន្តរជាតិគ្រាប់ពូជល្អខេត្តកំពង់ធំ បានលើកឡើងថាដែរថា សាលាគ្រាប់ពូជល្អ សាខាខេត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន គឺធ្វើការអប់រំលើបីភាសាសំខាន់ គឺភាសាខ្មែរ ភាសាអង្គគ្លេស និងភាសាចិន ដែលធ្វើការបណ្តុះបណ្តាលដោយផ្ទាល់ដោយគ្រូជនជាតិបរទេស និងជនជាតិខ្មែរ ក្នុងថ្នាក់បឋមសិក្សាពេញម៉ោង និងក្រៅម៉ោងនិងការថែទាំកុមារ ដោយទទួលកុមារពីមត្តេយ្យកម្រិតទាបឡើងទៅ។ លើសពីនេះទៀតសាលារៀន បានបន្ថែមនូវម៉ោងរៀនកុំព្យូទ័រដោយឥតគិតថ្លៃលើសិស្សគ្រប់រូបហើយសាសា មានកម្មវិធីគិតលេខរហ័ស ដោយប្រើប្រាស់ ខួក្បាល(ប៉ាម៉ា)ផងដែរ៕