(ត្បូងឃ្មុំ)៖ ព្រះសីលសំវរៈ រាជាគណៈថ្នាក់ចត្វា នៃគណៈមហានិកាយ ឥន្ទត្ថេរ ឡឹង ធៀម ព្រះចៅអធិការវត្ត សេតហត្ថី ហៅវត្តដំរិល ស្ថិតឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានទទួលព្រះអនិច្ចធម្ម កាលពីវេលាម៉ោង ១០៖២៨នាទីយប់ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ១០៤ព្រះវស្សា ដោយជរាពាធ។
នេះជាដំណឹងដ៏សោកសៅមួយ និងទូលប្រគេន គោរពជម្រាបជូនដំណឹងដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមរំលែកនូវមរណទុក្ខនេះ ដោយក្តីជ្រះថ្លារៀងៗខ្លួន៕