គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់៣នាក់ និង១១នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃម្សិលមិញ
18-11-2019 06:52
(ភ្នំពេញ)៖ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់៣នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល១១នាក់ (ស្រី២នាក់)។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន១៤នាក់ នៅថ្ងៃទី១៧ ខែវិចិ្ឆកាម្សិលមិញ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន៧លើក ៕